អាល្លឺម៉ង់​ជួយ​បណ្តុះបណ្តាល​ការអភិរក្ស​ថ្ម​ប្រាសាទ តាមបែប​វិទ្យាសាស្ត្រ​

Doliprane TVC

​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការអភិរក្ស​ថ្ម​តាមបែប​វិទ្យាសាស្ត្រ ត្រូវបាន​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​អ​ង្គ​រ នៃ​អាជ្ញាធរ​ជាតិ​អប្សរា​រយៈពេល ​៥ ​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​ ១៥-១៩ ខែកុម្ភៈ ឆ្នាំ​២០១៦​ ។ សិក្ខាកាម​ដែល​បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ គឺ​អ្នកជំនាញ​ចំនួន​ ៣០​រូប របស់​អាជ្ញាធរ​ជាតិ​អប្សរា អាជ្ញាធរ​ជាតិ​ព្រះវិហារ និង ​ក្រសួង​វប្បធម៌ និង ​វិចិត្រសិល្បៈ​ ។​

អាល្លឺម៉ង់​ជួយ​បណ្តុះបណ្តាល​ការអភិរក្ស​ថ្ម​ប្រាសាទ តាមបែប​វិទ្យាសាស្ត្រ​

អាល្លឺម៉ង់​ជួយ​បណ្តុះបណ្តាល​ការអភិរក្ស​ថ្ម​ប្រាសាទ តាមបែប​វិទ្យាសាស្ត្រ​

​វគ្គ​សិក្សា​នេះ ស្ថិតក្រោម​គម្រោង​អភិរក្ស ចម្លាក់​អប្សរា របស់​ប្រទេស​អាល្លឺម៉ង់ ក្នុង​រមណីយដ្ឋាន​អង្គរ (GACP) និង​ អាជ្ញាធរ​ជាតិ​អប្សរា ដែល​ឧទ្ទេសនាម ដោយ​លោក សាស្ត្រាចារ្យ Han Leisen អ្នកជំនាញ​ផ្នែក​ធម្មជាតិវិទ្យា មកពី​ប្រទេស​អាល្លឺម៉ង់ ដែល មាន បទពិសោធន៍​ជាច្រើន​ឆ្នាំ​ក្នុង​ការជួសជុល និង ​អភិរក្ស​ថ្ម​នៅ​អង្គរ​ ។ ខ្លឹមសារសំខាន់​នៅក្នុង​វគ្គ​សិក្សា​នោះ​គឺ ផ្តោតលើ​សិល្បៈ​នៃ​ការ​តែង​លម្អ លក្ខណៈ​ថ្ម បច្ចេកទេស នៃ​ការរៀបចំ​ឯកសារ តម្រូវការ​សម្ភារៈ​សម្រាប់​ការងារ​អភិរក្ស និង ​វិធីសាស្ត្រ​នៃ ការ ស្រាវជ្រាវ​ជាដើម​ ។

អាល្លឺម៉ង់​ជួយ​បណ្តុះបណ្តាល​ការអភិរក្ស​ថ្ម​ប្រាសាទ តាមបែប​វិទ្យាសាស្ត្រ​

​វគ្គ​សិក្សា​នេះ មាន​ទាំង​ទ្រឹស្តី និង​ ការចុះទៅ​សិក្សា​ផ្ទាល់​នៅតាម​ប្រាសាទ និង ​គោលដៅ​ដែល​បានកំណត់​ដូចជា ប្រាសាទអង្គរវត្ត ប្រាសាទតាកែវ ប្រាសាទ ក្រ​វ៉ាន់ ប្រាសាទបាគង ប្រាសាទ​ព្រះ​គោ និង​ប្រាសាទលលៃ ដើម្បី​សិក្សា​វិភាគ​អំពី លក្ខណៈ​នៃ​ប្រភេទ​ថ្ម តាម​ប្រាសាទ​ទាំងនោះ​ ។ ​លោកស្រី ម៉ម វណ្ណ​រតន៍ ប្រធាន​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​អ​ង្គ​រ បាន​លើក​ឡើង​ថា វគ្គ​បណ្តុះបណ្តាល​នេះ​ធ្វើឡើង ក្នុង​គោលបំណង​ផ្តល់​ចំណេះដឹង​មូលដ្ឋាន ដល់​មន្ត្រី​បច្ចេកទេស​ទាំង ​៣០​ នាក់ ​ក្នុងការ​អភិរក្ស​ថ្ម តាមបែប​បច្ចេកទេស ឱ្យបានត្រឹមត្រូវ​តាម​បទដ្ឋាន​នៅក្នុង​តំបន់​អង្គរ​ ។

អាល្លឺម៉ង់​ជួយ​បណ្តុះបណ្តាល​ការអភិរក្ស​ថ្ម​ប្រាសាទ តាមបែប​វិទ្យាសាស្ត្រ​

វគ្គ​សិក្សា​នេះ ក៏មាន​បំណង​ឱ្យ​សិក្ខាកាមយល់ដឹងពី​លក្ខណៈ​ធម្មជាតិ​របស់​ថ្ម ដំណើរ​សឹក​រិច​រិល​របស់​ថ្ម​ប្រាសាទ និង ​បច្ចេកទេស​នៃការរៀបចំ​ឯកសារ ព្រមទាំង​វិធីសាស្ត្រ​នៃ​ការអភិរក្ស​តាមបែប​វិទ្យាសាស្ត្រ​ផងដែរ ហើយ​ការបណ្តុះបណ្តាល​នេះ គឺជា​វគ្គ​សិក្សា​ដំបូង​នៃ​កិច្ចសហការ​រវាង​គម្រោង អភិរក្ស​ចម្លាក់​អប្សរារបស់​ប្រទេស​អាល្លឺម៉ង់​នៅ​រមណីយដ្ឋាន​អង្គរ (GACP) និង ​អាជ្ញា ធរ​ជាតិ​អប្សរា​ ។​ កន្លងមក​អាជ្ញាធរ​ជាតិ​អប្សរា ធ្លាប់បាន​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការងារ​អភិរក្ស ជួសជុល និង ​គ្រប់គ្រង​រមណីយដ្ឋាន ​ដែលជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​បានជា​ច្រើន​មកហើយ​ ។

អាល្លឺម៉ង់​ជួយ​បណ្តុះបណ្តាល​ការអភិរក្ស​ថ្ម​ប្រាសាទ តាមបែប​វិទ្យាសាស្ត្រ​

ដោយឡែក វគ្គ​សិក្សា​ក្នុង​ពេលនេះ គឺជា​ការ​ផ្តល់នូវ​ជំនាញ​បន្ថែមទៀត​ ​ដល់​អ្នកបច្ចេកទេស​ទាំង​អស់ ដើម្បី​ឲ្យ​មាន​សមត្ថភាព​គ្រប់គ្រាន់ យកទៅអនុវត្តលើ​ការងារប្រចាំថ្ងៃ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​បន្ថែមទៀត ​៕​សុថា​ត់​

អាល្លឺម៉ង់​ជួយ​បណ្តុះបណ្តាល​ការអភិរក្ស​ថ្ម​ប្រាសាទ តាមបែប​វិទ្យាសាស្ត្រ​អាល្លឺម៉ង់​ជួយ​បណ្តុះបណ្តាល​ការអភិរក្ស​ថ្ម​ប្រាសាទ តាមបែប​វិទ្យាសាស្ត្រ​