ខ្សែ​ការពារ Man Utd បង្ហោះ​រូបកាល​វ័យ​កុមារ​​ជាមួយ Ronaldo

ខ្សែ​ការពារ Man Utd បង្ហោះ​រូបកាល​វ័យ​កុមារ​​ជាមួយ Ronaldo

Joe Riley ដែល​ចូល​លេង​ឲ្យក្រុម​ឈុត​ធំ​​ Manchester United ជា​លើក​ដំបូង​ទល់​នឹង Shrewsbury ​យប់​មិញ​នេះ បាន​បង្ហាញ​រូបភាព​មួយ​សន្លឹក​ដែល​បញ្ជាក់​ថា​ខ្លួន​ជា​អ្នកគាំទ្រ United តាំង​ពី​កុមារភាព នៅ​ពេល​ដែល​រូបគេ​ព្យាយាម​រត់​ទៅ​រក Cristiano Ronaldo ហើយ​សុំ​ថត​រូប​នៅ​ចំណត​រថយន្ត​មួយ​កន្លែង។

 

ខ្សែ​ការពារ Man Utd បង្ហោះ​រូបកាល​វ័យ​កុមារ​​ជាមួយ Ronaldoខ្សែ​ការពារ Man Utd បង្ហោះ​រូបកាល​វ័យ​កុមារ​​ជាមួយ Ronaldo

 

ខ្សែ​ការពារ​វ័យ ១៩ឆ្នាំ​បាន​និយាយ​ថា៖ “វា​គឺជា​ក្ដី​ស្រមៃ​ក្លាយ​ជា​ការ​ពិត។ ខ្ញុំ​នៅ​ជាមួយ​ក្លឹប (Man Utd) តាំង​ពីអាយុ​៦​ឆ្នាំ ពេល​វេលា​ទាំងអស់​ជា​រឿង​ដែល​គួរ​ឲ្យ​មាន​មោទនភាព​បំផុត”។ កីឡាករ​សញ្ជាតិ​អង់គ្លេស បាន​ប្តូរ​ចូល​លេង​តង់​ទី ២ ជំនួស Borthwick-Jackson ក្នុង​ការ​ប្រកួត​ដែល Man Utd យក​ឈ្នះ Shrewsbury ៣-០​។

 

Riley គឺ​យុវជន​ដែល​ទើប​រើស​ចូល​ក្នុង​ឈុត​ធំ​ក្រោម​ការ​ដឹកនាំ​របស់​លោក Van Gaal ក្នុង​នោះ រួម​មាន​កីឡាករ​វ័យ​ជា​ច្រើន​ទៀត​ដូចជា Lingard, Borthwick-Jackson, Donald Love និង Will Keane ដែល​សុទ្ធ​តែ​មាន​មុខ​ប្ដូរ​ចូល​ក្នុង​តង់​ទី២ ក្នុង​ការ​ប្រកួត FA Cup ជុំទី៥​កាល​ពី​ពេល​កន្លង​ទៅ៕

 

ខ្សែ​ការពារ Man Utd បង្ហោះ​រូបកាល​វ័យ​កុមារ​​ជាមួយ Ronaldoខ្សែ​ការពារ Man Utd បង្ហោះ​រូបកាល​វ័យ​កុមារ​​ជាមួយ Ronaldo

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Dailymail