កំពុងជិះជណ្តើរយន្ត ឡើងទៅជាន់លើសុខៗ ស្រាប់តែវា ប្តូរទិសដៅ ចុះមកក្រោមវិញ ធ្លាក់អ្នកដំណើរ គរលើគ្នា (មានវីដេអូ)

ចិន៖ កាលពីពេលថ្មីៗនេះ ហេតុការណ៍ដ៏គួរឲ្យហួសចិត្ត និងអស់សំណើចមួយ បានកើតឡើង ដោយអ្នកដំណើរជាច្រើន កំពុងតែជិះជណ្តើរយន្ត ដើម្បីឡើងទៅជាន់លើ ស្រាប់តែជណ្តើរយន្តនោះ ផ្លាស់ប្តូរទិសដៅ ពីលើ ចុះមកក្រោមវិញភ្លាមៗ បណ្តាលឲ្យអ្នកដំណើរ ធ្លាក់គរលើគ្នា តែម្តង។

កំពុងជិះជណ្តើរយន្ត ឡើងទៅជាន់លើសុខៗ ស្រាប់តែវា ប្តូរទិសដៅ ចុះមកក្រោមវិញ ធ្លាក់អ្នកដំណើរ គរលើគ្នា (មានវីដេអូ)

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើង នៅក្នុងទីក្រុង Ningbo ប្រទេសចិន ហើយក៏ត្រូវថតបាន ដោយកាមេរ៉ាសុវត្ថិភាព ដែលនៅក្បែរ កន្លែងហេតុការណ៍ ផងដែរ។

គួរបញ្ជាក់ថា ជណ្តើរយន្ត ដែលបង្កគ្រោះថ្នាក់ និងការភិតភ័យ ដល់អ្នកដំណើរនោះ បានផ្លាស់ប្តូរទិសដៅ ពីលើ ចុះមកក្រោមវិញភ្លាមៗ ដោយមិនមានផ្តល់សញ្ញា ជាមុនឡើយ។

យ៉ាងណាមិញ នៅក្នុងហេតុការណ៍នេះ បានធ្វើឲ្យអ្នកដំណើរ ចំនួន៥នាក់ រងរបួសស្រាល៕

សូមទស្សនាវីដេអូ នៃហេតុការណ៍នោះ

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត