ស្រាវជ្រាវ &raquo បច្ចេកវិទ្យា

ក្រុមហ៊ុន LG បាន​បញ្ចេញ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​របស់​ខ្លួន​គឺ G5 ក្នុង​សមាជ​ទូរស័ព្ទ​ពិភពលោក​២០១៦ ហៅ​កាត់​ថា MWC 2016 ។ ការ​រចនា​របស់​វា​រឹតតែ​ទាន់សម័យ និង​បំពាក់​ដោយ​បច្ចេកវិទ្យា​កាន់តែ​ទំនើប​សម្រាប់​មនុស្ស​ជំនាន់​ថ្មី ពោល​គឺជា​អាវុធ​ដ៏​មុត​ស្រួច​ថ្មី​សម្រាប់​វាយលុក​ទីផ្សារ​ក៏​ដូច​ជា​ប្រកួតប្រជែង​ជាមួយ​ផលិត Galaxy S7 របស់​ក្រុមហ៊ុន​សាំ​ស៊ុ​ង​ដែល​ប្រកាស​ដំណាលគ្នា​នោះ ។

លក្ខណៈ​ពិសេស​របស់ G5 ដែល​ផ្ទុយ​ស្រឡះ​ពី G4 គឺ​ទំហំ ៥.៣​អីុ​ង ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android OS 6.0​។  RAM 4 ជី ។ កាមេរ៉ា​មុខ ៨​មេ​ហ្កា​ភិ​ច​ស៊ែ​ល និង​កាមេរ៉ា​ក្រោយ​១៦ មេ​ហ្កា​ភិ​ច​ស៊ែ​ល ។ ថាមពល​ថ្ម ២៨០០ មី​លី្ល​អំពែ ហើយ​វា​អាច​ដោះ​ចេញ​បាន​យ៉ាង​ងាយស្រួល​ផង​ដែរ ។ G5 នឹង​ដំណើ​ការ​លក់​ទូ​ទាំង​ពិភពលោក​នៅ​ខែមេសា ខណៈ​តម្លៃ​ក្រុមហ៊ុន​មិន​ទាន់​ប្រកាស​នៅឡើយ​ទេ ៕