Barcelona ត្រៀម​ខ្លួនរួចជាស្រេចក្នុងការផ្ដួលក្រុម Arsenal នៅ​​​កីឡ​ដ្ឋាន Emirates​ រាត្រី​នេះ​

លោក Luis Enrique គ្រូ​បង្វឹក​របស់ Barcelona នឹង​​ប្រើប្រាស់​ខ្សែ​ប្រយុទ្ធ​ដ៏ឆ្នើម​របស់​លោក​ដែល​រួមមាន Lionel Messi, Luis Suarez និង Neymar ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ពួក​គេ​អាច​បង្កើត​ភាព​អស្ចារ្យ​របស់​ពួក​គេនៅលើ​ទឹក​ដីក្រុម Arsenal ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ជើង​ទី​១​នៅ​រាត្រីនេះ​។

barcaនៅ​ពេល​ត្រូវ​បាន​ចោទ​សួរ​ថា លោក​នឹង​ប្រើ​ប្រាស់​កីឡាករ​ឆ្នើម​​របស់​លោក​ទាំង​បី​នាក់ ដែល​សុទ្ធ​សឹង​ជា​​ខ្សែ​ប្រយុទ្ធ​ដ៏​គ្រោះ​ថ្នាក់​បំផុត​ក្នុង​កីឡា​បាល់​ទាត់​​ពិភព​លោក អតីត​ខ្សែ​បម្រើ​របស់ក្លិប Barcelona រូប​នេះ​បាន​ឆ្លើយ​​ទាំង​កំ​ប្លែង​ថា ពួក​គេ​បាន​ធ្វើការ​ងារ​របស់​ពួក​គេ​យ៉ាង​ងាយ​ស្រួល​។ នៅមុនពេល​និយាយ​យក​​ជា​ផ្លូវ​ការ លោក Luis Enrique បាន​ប្រាប់​​សន្និ​សីទ​សារ​ព័ត៌​មានមួយ​កាល​ពី​ថ្ងៃ​ចន្ទ​ទាំង​ញញឹម​ថា៖ «ខ្ញុំ​​​ប្រាប់​ឲ្យ​ពួកគេ​បញ្ចេញ​វេទ​មន្ត និង​ប្រើ​​ប្រាស់​វេទមន្ត​ដ៏​អស្ចារ្យ​។ និយាយ​ឲ្យ​ត្រង់​ទៅ ខ្ញុំ​តែង​តែ​ធ្វើ​ការ​យ៉ាងលំ​បាក ប៉ុន្តែ វា​ហាក់​​ដូច​ជា​ងាយស្រួល​ជាមួយ​នឹង​ពួកគេ​ពីព្រោះ​​ក្នុង​ស្ថាន​ភាព​ខ្លាំង​ក្នុងការ​ប្រកួតមួយ យើង​មិន​ចាំ​បាច់​ប្រាថ្នា​ចង់​អ្វី​ដែល​ពួកគេ​ធ្វើឡើយ ពីព្រោះ​ពួក​គេ​ធ្វើ​​រួច​ជា​ស្រេច​»​។

ក្រុម Barcelona ដែលកំពុង​តែ​ប្រមាញ់​រក​ដើម្បីក្លាយ​ជា​ក្រុម​ដំបូង​គេ​ក្នុង​ការ​ការ​ពារ​ពាន European Cup យ៉ាង​ជោគ​ជ័យ បើ​គិត​ចាប់​តាំង​ពី​ក្រុម AC Milan ធ្វើ​បាន​​កាល​ពី​រយៈ​ពេល​២៦​​​ឆ្នាំ​មុននោះ នឹង​នាំ​យក​កំណត់​ត្រា​នៃ​ការ​មិន​ស្គាល់​​ចាញ់​សោះ​ចំនួន​៣២​​ប្រកួត​ជាប់​ៗ​គ្នា​​ទៅកាន់​ការ​ប្រកួត​ជើង​ទីមួយ​នៅ​​កីឡ​ដ្ឋាន Emirates​។ ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​អា​ហ្សង់​ទីន Messi (ដែល​រក​បាន​១៥​គ្រាប់) ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​​អ៊ុយ​រូ​ហ្គាយ Suarez (រក​បាន​២៥​គ្រាប់) និង​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ប្រេស៊ីល Neymar (ដែល​រក​បាន​១៨​គ្រាប់) បាន​​រួមគ្នា​រក​​គ្រាប់​បាល់​បញ្ចូល​ទី​ដល់​ទៅ​៥៨​គ្រាប់​ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ La Liga ដើម្បី​ធ្វើ​ឲ្យ​ក្រុម Barcelona នាំមុខ​រហូ​ត​ដល់​ទៅ​៨​ពិន្ទុ​នៅលើ​កំពូល​តា​រាង​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា លោក Luis Enrique ពិត​ជា​ចង់​ឃើញ​ពួក​គេ​បង្កើត​ភាព​ខ្លាំង​​របស់ពួក​គេនៅពេល​ជួប​ក្រុម Arsenal​។ ការ​ប្រកួត​នៅ​រាត្រីនេះ​នឹង​ចាប់ផ្តើម​​នៅម៉ោង​២:៤៥​ទៀប​ភ្លឺ​៕

ការ​ជួប​គ្នា​បីលើក​ចុង​ក្រោយ​រវាង​ក្រុម​ទាំង​ពីរ ៖

09.03.2011 Barcelona 3-1 Arsenal
17.02.2011 Arsenal 2-1 Barcelona
07.04.2010 Barcelona 4-1 Arsenal