Kim Kardashian បង្ហាញ​មុខ​កូន​ប្រុស​ជា​លើក​ដំបូង បន្ទាប់​ពី​កើត​នៅ​ឆ្នាំ​មុន


Kim Kardashian បង្ហាញ​មុខ​កូន​ប្រុស​ជា​លើក​ដំបូង បន្ទាប់​ពី​កើត​នៅ​ឆ្នាំ​មុន

តារា​ម៉ូដែល​អាមេរិក Kim Kardashian បាន​​បង្ហាញ​រូប​កូន​ប្រុស​ជា​លើក​ដំបូង​​ដែល​មាន​ឈ្មោះ​ថា Saint West ជា​កូន​ទី​២​ជាមួយ​តារា​រ៉េប Kanye West ដែល​បាន​កើត​កាល​ពី​ថ្ងៃ​ទី ៥ ខែ ធ្នូ ឆ្នាំ ២០១៥។

 

Kim Kardashian បង្ហាញ​មុខ​កូន​ប្រុស​ជា​លើក​ដំបូង បន្ទាប់​ពី​កើត​នៅ​ឆ្នាំ​មុន

 

តារា​វ័យ​៣៥​ឆ្នាំ​បាន​បង្ហោះ​រូប​ Saint West លើ​គេហទំព័រ​​ផ្លូវ​ការ​របស់​ខ្លួន​ ដើម្បី​អបអរ​ខួប​កំណើត​របស់​ឪពុក​ Robert Kardashian ដែល​បាន​ស្លាប់​កាល​ពី​ឆ្នាំ​២០០៣​ដោយ​ជំងឺ​មហារីក។ ភ្ជាប់​ជាមួយ​រូប​ Kim បាន​សរសេរ​ថា៖”ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ខួបកំណើត​របស់​ឪពុក​របស់​​ខ្ញុំ​។ ខ្ញុំ​ដឹង​​នៅ​លើ​ពិភពលោក ​គាត់​មិន​ចង់​បាន​អ្វី​ក្រៅ​ពី​បាន​ជួប​មុខ​ចៅ​ប្រុស​ទេ។ ដូច្នេះ​ ខ្ញុំ​ចង់​ចែកចាយ​រូប​របស់ Saint ទៅ​អ្នក​ទាំង​អស់​គ្នា​ផង​ដែរ”។

 

​ពេល​សម្រាល Saint West ឪពុក Kanye West បាន​នាំ​ភរិយា​ Kim ទៅ​សម្រាល​នៅ​​មន្ទីរពេទ្យ​ទំនើប​មួយ​ដែល​មាន​ឈ្មោះ​ថា Cedars-Sinai Medical Center ស្ថិត​ក្នុង​ទីក្រុង​ Los Angeles ដោយ​ពួក​គេ​ជ្រើសរើស​បន្ទប់​តម្លៃ​៤០០០​ដុល្លារ​សម្រាប់​១​យប់។ ហើយ​ពួក​គេ​ក៏​បាន​កូន​ស្រី​ច្បង​ម្នាក់​ទៀត​ឈ្មោះ​ថា North West អាយុ​២​ឆ្នាំ៕

 

Kim Kardashian បង្ហាញ​មុខ​កូន​ប្រុស​ជា​លើក​ដំបូង បន្ទាប់​ពី​កើត​នៅ​ឆ្នាំ​មុន

 

ចុចអាន៖Kim Kardashianសម្រាល​កូន​ទី​២​​ក្នុង​បន្ទប់​៤០០០​ដុល្លារ​ក្នុង​១​យប់

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ telegraph