យូ ឌីស្កូ ចាប់​ជំនួញ​ថ្មី បន្ថែម​លើ​អាជីព​សិល្បៈ


យូ ឌីស្កូ ចាប់​ជំនួញ​ថ្មី បន្ថែម​លើ​អាជីព​សិល្បៈ

“ការងារ​សិល្បៈ​មិន​អាច​ចិញ្ចឹម​ក្រពះ​ខ្ញុំ​បាន​ទេ ដូច​អូន​ដឹង​ហើយ​ថា​ ការងារ​នេះ​បាន​តែ​ល្អ​មើល​នោះ​ទេ​ ប៉ុន្តែ​មិន​អាច​បំពេញ​តម្រូវ​ការ​បង​ និង​ក្រុម​គ្រួសារ​​គ្រប់​គ្រាន់​ឡើយ​ទើប​បង​ចាប់​លក់​ឱសថ​បំប៉ន​សុខភាព​វិញ។ យូ ឌីស្កូ ថ្លែង​​កាល​ថត ​MV ​ត្រៀម​ចូលឆ្នាំខ្មែរ​​ឲ្យ​ថោន។

 

​តារា​ប្រុស​មុខ​ស្រស់​បន្ថែម៖ “មិន​មែន​​មាន​តែ​បង​ទេ​ គ្រប់​អ្នក​សិល្បៈ​ ភាគ​ច្រើន​តែង​តែ​មាន​ការងារ​ផ្សេង​​ទើប​ចិញ្ចឹម​ក្រពះ​គ្រប់។​ហើយ​ការងារ​សិល្បៈ​បង​​នៅ​តែ​ដំណើរ​ការ​ធម្មតា​ដូច​ពី​មុន​ បង​នៅ​តែ​សម្ដែង​ ហើយ​អាជីព​រកស៊ី​ក្រៅ​ ក៏​បង​នៅ​តែ​​បន្ត​​”។

 

យូ ឌីស្កូ ចាប់​ជំនួញ​ថ្មី បន្ថែម​លើ​អាជីព​សិល្បៈ

 

ក្នុង​នោះ​ យូ​ ឌីស្កូ អះ​អាង​ថា​ ជំនួញ​នេះ​មិន​មែន​ជា​របស់​លោក​ទាំង​ស្រុង​ឡើយ​។ លោក​គ្រាន់​តែ​ជា​អ្នក​យក​មក​ចែក​ចាយ​បន្ត​តែ​ប៉ុណ្ណោះ​។​​

 

“ដោយសារ​​មើល​ឃើញ​​មនុស្ស​កាន់​តែ​ឈឺ​ និង​មាន​បញ្ហា​សុខភាព ​ទើប​បង​​សម្រេច​ចិត្ត​ថា​ ចាប់​លក់​​អាហារ​ឱសថ​ប៉ូវ​សុខ​ភាព​នេះ ប៉ុន្តែ​មិន​មែន​ជា​មុខ​ជំនួញ​ផ្ទាល់​របស់​បង​ទេ​ បង​យក​បន្ត​ពី​ក្រុម​ហ៊ុន​ធំ​ហើយ​ចែក​ចាយ​លក់​ខ្លួន​ឯង​។ ​មុន​នឹង​បង​ចាប់​អាជីព​នេះ ​បង​បាន​គិត​រួច​ហើយថា​មុខ​របរ​នេះ​នឹង​រីក​ចម្រើន​ ជាក់​ស្តែង​​ឥឡូវ​កំពុង​តែ​ដំណើរ​ការ​យ៉ាង​រលូន​​”។

 

តារា​ប្រុស​មុខ​ស្រស់​រូប​នេះ​ ប្រាប់​ថា​ រយៈ​ពេល​២​ឆ្នាំ​​ហើយ​ដែល​លោក​ចាប់​អាជីព​រក​ស៊ី​ក្រៅ​ពី​សិល្បៈ មក​ដល់​ពេល​នេះ​ មាន​បងប្អូន​ជា​ច្រើន​បាន​​គាំ​ទ្រ​ផលិតផល​​របស់​លោក។ ថ្មី​ៗ​នេះ​លោក​ បាន​បញ្ចប់​ការ​សម្ដែង​​​ក្នុង​រឿង ​”ស្ទឹង​ស្នេហា”​​ និង​ឡើង​ប៉ុស្ត៍​ទូរទស្សន៍​នានា​ផង​ដែរ៕​​

 

អ៊ុក ដារ័ត្ន លេច​មុខ​ក្នុង​រឿង​ភាគ​ខ្នាត​ធំ​ថ្មី

 

អត្ថបទ៖ ថា ម៉ាលីដា