Ford Everest ទទួលបាន​ចំណាត់​លំដាប់​ផ្កាយ 5 ខាង​ផ្នែក​សុវត្ថិភាព ពី​ស្ថាប័ន​វាយតម្លៃ​រថយន្ត​អាស៊ាន​(ASEAN NCAP)

: ក្រុមហ៊ុន Ford បានប្រកាស​នៅថ្ងៃនេះ​ថា​រថយន្ត Ford Everest ស៊េរី​ថ្មី​នេះ​ទទួលបាន​ចំណាត់ថ្នាក់​សុវត្ថិភាព​លំដាប់​ផ្កាយ 5 ខាង​ផ្នែក​សុវត្ថិភាព ពី​ស្ថាប័ន​វាយតម្លៃ​រថយន្ត​ថ្មី​ក្នុង​តំបន់​អាស៊ាន  (ASEAN NCAP) និង ទទួលបាន​ពិន្ទុ​ខ្ពស់បំផុត​រហូតដល់ 15.38/16 ជា​រថយន្ត​ដែល​ការពារ​សុវត្ថិភាព​អ្នកបើកបរ និង​អ្នកធ្វើដំណើរ​បានល្អ​បំផុត (AOP)​។ Ford Everest ក៏​ទទួលបាន​ចំណាត់ថ្នាក់​សុវត្ថិភាព​លំដាប់​ផ្កាយ ៤​ខាង​ផ្នែក​សុវត្ថិភាព​ការពារ​ក្មេងៗ​នៅ​កៅអី​ជួរ​ទី​ពីរ ដែលជា​ពិន្ទុ​ខ្ពស់បំផុត​បើ​ប្រៀបធៀប​ទៅនឹង​ប្រភេទ​រថយន្ត​ផ្សេងទៀត​ដោយ​ទទួលបាន​សម្លេងគាំទ្ររ​ហូត​ដល់ 81%​។​

​លោក Mark Kaufman នាយក​ក្រុមហ៊ុន Ford ប្រចាំ​តំបន់​អាស៊ាន បាន​មានប្រសាសន៍ថា​៖ “​សុវត្ថិភាព គឺជា​កត្តា​ចំបង​មួយ​នៅក្នុង​ការ​រចនា​រថយន្ត Ford នីមួយៗ ដូច្នេះ​ក្រុមហ៊ុន Ford មាន​សេចក្តីសោមនស្ស​រីករាយ​ក្រៃលែង​ដែល​រថយន្ត Ford Everest ស៊េរី​ថ្មី​នេះ​ទទួលបាន​ចំណាត់ថ្នាក់​ផ្កាយ 5 ពី​ស្ថាប័ន ASEAN-NCAP”​។​“​រថយន្ត Ford Everest បានបង្ហាញ​នូវ ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន Ford ក្នុងការ​ផ្តល់ជូន​នូវ​រថយន្ត​ដែលមាន​គុណភាព​ដល់​អ​តិ​ថិ​ជន  ដែលមាន​សម្ថ​ត​ភាព និង​សុវត្ថិភាព​ខ្ពស់​លើសពី​ការរំពឹងទុក ជាមួយនឹង​បច្ចេកវិទ្យា​ឆ្លាត​លើសគេ​នៅក្នុង​ចំណោម​រថយន្ត​ប្រភេទ SUV ធន់​កណ្ដាល​” នេះ​បើតាម​ការបញ្ជាក់​របស់​លោក​Mark Kaufman​។​

​រថយន្ត Ford Everest គឺជា​ស្នាដៃ​របស់​ក្រុមការងារ Ford ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក រថយន្ត FordEverest ស៊េរី​ថ្មី​នេះ​គឺជា​ការ​រចនា​ថ្មី​សុទ្ធសាធ ដើម្បី​ផ្ដល់​ឲ្យ​អតិថិជន​នូវ​រថយន្ត​មួយ​ដែល​អាច​ផ្ដល់​សុវត្ថិភាព​ខ្ពស់​ដល់​អ្នកបើកបរ​និង​អ្នកដំណើរ​។ បច្ចេកវិទ្យា​ទាំងនេះ​បាន​ចូលរួម​ពង្រីក​បទពិសោធន៍​អ្នកបើក​បរទាំង​នៅលើ​ផ្លូវ​រាបស្មើរ​និង​ផ្លូវ​លំបាក ព្រមទាំង​ជួយ​រក្សា​សុវត្ថិភាព​អ្នកបើកបរ​ផ្សេងទៀត​នៅលើ​ផ្លូវ​ផងដែរ​។​

Ford Everest ស៊េរី​ថ្មី​នេះ​បាន​រចនា​ឡើង​ដោយមាន​តួ​រថយន្ត​ដ៏​រឹងមាំ ដើម្បី​ប្រឈម​ជាមួយនឹង​ការបើកបរ​នៅលើ​ស្ថានភាព​ផ្លូវ​ដែល​លំបាកៗ​។ រថយន្ត​នេះ​ក៏មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើបៗ​ដូចជា ប្រព័ន្ធ​ផ្តល់ដំណឹង​គ្រោះថ្នាក់​ជុំវិញ​រថយន្ត (Blind Spot InformationSystem)​ជាមួយនឹង​ប្រព័ន្ធ​ផ្តល់ដំណឹង​ពេល​មាន​រថយន្ត​ពី​ខាងក្រោយ ឬ​មក​ក្បែរ (Cross Traffic Alert) ជាមួយនឹង​ប្រព័ន្ធ​ហ្វ្រាំង ABS (Anti-lock Braking System) និង EBD (Electronic Brake Force Distribution) បានធ្វើ​ឲ្យ​រថយន្ត Ford Everest ស៊េរី​ថ្មី​នេះ​ក្លាយទៅជា​រថយន្ត​ប្រភេទ SUV ដែលមាន​បច្ចេកវិទ្យា​ឆ្លាត​វៃ​ជាងគេ​ក្នុង​ចំណែក​ទីផ្សារ​នៃ​ប្រភេទ​រថយន្ត​នេះ​។ រថយន្ត គំរូ​ដែល​យកទៅ​ធ្វើតេស្ត​ត្រូវបាន​បំពាក់​ដោយ​ពោង​សុវត្ថិភាព​ចំនួន​ប្រាំពីរ​និង​មាន​បំពាក់ ISOFIX សម្រាប់​ភ្ជាប់​ជាមួយ​កៅអី​កូនក្មេង​។​

​បច្ចេកវិទ្យា​ចុងក្រោយបង្អស់​របស់​រថ​យន្ត Ford Everest មាន​បំពាក់​ពង​សុវត្ថិភាព​ផ្នែក​ខាងលើ (​ជិត​បង្អួច​) និង​ផ្នែក​ខាងក្រោយ និង​បច្ចេកវិទ្យា​ជំនួយ​ក្នុងការ​បើកបរ​ផ្សេងទៀត​ដូចជា រ៉ា​ដា​កំណត់​ល្បឿន​ដែល​អាច​បន្ថយល្បឿន​ដោយ​ស្វ័យប្រវត្តិ​តាម​ល្បឿន​រថយន្ត​ខាងមុខ (Adaptive Cruise Control)​ប្រព័ន្ធ​ផ្តល់​សញ្ញា​គ្រោះថ្នាក់​ដែល​អាច​កើតមាន​នៅខាងមុខ​(Collision Warning) ប្រព័ន្ធ​ជំនួយ​លើ​ចង្កូត​និង​រំលឹក​ឲ្យ​អ្នកបើកបរ​បើក​ក្នុង​គន្លង​ត្រឹមត្រូវ (Lane Keeping Alert)​ប្រព័ន្ធ​ផ្ដល់ដំណឹង​ដល់​អ្នកបើកបរ​ពេល​ង​ងុ​យ​គេង (Driver  Alert System) និង​ប្រព័ន្ធ​បិទ​បើកភ្លើង​ស្វ័យ​ប្រ​វិត្ត (Auto High Beam Control)​។​

​ដើម្បី​ឲ្យ​កាន់តែ​យល់ច្បាស់​ប្រិយមិត្ត​អាច​ទស្សនា Video ដូចខាងក្រោម​:
https://www.youtube.com/watch?v=aSWYovCWUjM

​សម្រាប់​ព៌​ត​មាន​បន្ថែម សូម​ទំនាក់ទំនង​មកកាន់​ទូ​ស័ព្ទ​លេខ​:012 333 975 (​ភ្នំពេញ​) ឬ 063 766 661 (​សៀមរាប​)​ឬ ចូលទៅ​កាន់​បណ្ដាញ​ទំនាក់ទំនង​សង្គម​www.facebook.com/RMAFordCambodia/