ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា នៅ​មុន​នេះ​បន្តិច នា​ព្រឹក​ថ្ងៃ​ទី​២៣ កុម្ភៈ ២០១៦ ស្ថិត​ត្រង់​ចំណុច​រង្វង់​មូល​នាង​គ​ង្ហី​ង មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​ម៉ូតូ ជាមួយនឹង​រ៉ឺ​ម៉ក​កង់​៣ បណ្តាល​ឱ្យ​ស្ត្រី​៣​នាក់​រង​របួស​ធ្ង​ន​-​ស្រាល និង​បង្ក​ការ​កកស្ទះ​ចរាចរណ៍​ផង​ដែរ ។ ទោះបីជា​យ៉ាងណា គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ច្បាស់​នៅឡើយ​ទេ ខណៈ​ដែល​សមត្ថកិច្ច​កំពុង​ចុះ​អន្ត​រា​គមន៍ និង​សម្រួលការ​កកស្ទះ ។