អធិការនគរបាល​ក្រុង​បាត់ដំបង ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​អាង​មាន​លោកស្នងការ ស ថេត ជា​ខ្នងបង្អែក​

​លោក ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង កំពុង​ប្រឈម​នឹង​ការ​រិះគន់ថា ជា​អ្នក​ឃុបឃិត​ឲ្យ​លោក យឹម វិចិត្រ អធិការនគរបាល​ក្រុង​បាត់ដំបង ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដើម្បី​ចែក​ផលប្រយោជន៍​គ្នា​យ៉ាង​សុខ​ស្រួល​។ ហេតុនេះហើយ​ទើប​លោក យឹម វិចិត្រ ហ៊ាន​រក្សាទុក​បន​ល្បែងស៊ីសង​ជាច្រើន​កន្លែង ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ផ្សេងៗ​ដូចជា អំពើចោរកម្ម ល្បែងស៊ីសង និង​គ្រឿងញៀន ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​បាន​ប្រសើរ​នោះទេ​។ ទោះជា​យ៉ាងណា​រឿងអាស្រូវ​ពុករលួយ​របស់ លោក យឹម វិចិត្រ មិនអាច​លាក់បាំង​បានឡើយ ព្រោះ​ត្រុ​វ​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ​។​

​រឿងអាស្រូវ​របស់លោក យឹម វិចិត្រ អធិការនគរបាល​ក្រុង​បាត់ដំបង ត្រូវបាន លាតត្រដាង ជា​បន្តបន្ទាប់ ដូច​ជាការ​រក្សាទុក បន​ល្បែងស៊ីសង ជា​ប្រភព ចំណូល​របស់ខ្លួន និង​ការ​បណ្ដោយ ឲ្យ​កូនចៅ ដើរ​ប្រមូល​លុយ តាម​គ្រប់​រូបភាព​។ ឥឡូវនេះ មន្ត្រីនគរបាល ដែល​ធ្វើ​ការងារ នៅ​អធិការដ្ឋាន នគរបាល ក្រុង​បាត់ដំបង បាន​លាតត្រដាង រឿងអាស្រូវ របស់លោក យឹម វិចិត្រ បន្តទៀត ដើម្បី​ឲ្យ​ថ្នាក់លើ បានដឹង​ជា​សាធារណៈ ។​

​ប្រភពពី​មន្ត្រីនគរបាល ក្រុង​បាត់ដំបង​បាន​ឲ្យ​ដឹងថា មាន​មន្ត្រីនគរបាល ប្រមាណ​ជាង ១០​នាក់ មិន​មក​ធ្វើ​ការងារ នៅក្នុង​អង្គភាព​នោះទេ ហើយ​កាត​អេ​ធី​អឹម សម្រាប់​បើកប្រាក់​ខែ របស់​ពួកគេ ត្រូវ​លោក យឹម វិចិត្រ រក្សាទុក​ដើម្បី បើក​លុយ​យក ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន យ៉ាង​សុខ​ស្រួល​។ ទង្វើរ​របស់លោក យឹម វិចិត្រ កំពុងតែ​ធ្វើ​ឲ្យ​មន្ត្រី ក្រោយ​ឱវាទ រិះគន់ យ៉ាងខ្លាំង ជាពិសេស​ទាក់ទង​ទៅនឹង ការប្រព្រឹត្ត​អំពើពុករលួយ និង​បក្ខពួកនិយម នៅក្នុង​អង្គភាព​។​

​ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រីនគរបាល ដែល​មិន​មក​ធ្វើ​ការងារ ហើយ​ត្រូវបាន​លោក យឹម វិចិត្រ រក្សា​កាត​អេ​ធី​អឹម ទុក​សម្រាប់​បើកប្រាក់​ខែ ជាប្រចាំ​នោះ មានដូចជា ឈ្មោះ ពៅ សារ៉េត ជា​អ្នករត់​តាក់ស៊ី​បាត់ដំបង ទៅ​ប៉ៃលិន​, ឈ្មោះ គង់ ដា​រី ជា​ថៅកែ​ខោអាវ​ជជុះ នៅ​ប៉ោយប៉ែត ជា​អ្នកមាន​ជីវភាព​ធូរធារ​, ឈ្មោះ ខ្វៃ សុធី លក់​គុយទាវ នៅ​សាលាសង្កាត់ ទួល​តា​ឯក​, ឈ្មោះ សាំង សន លក់​សំបុត្រ​រថយន្តក្រុង នៅ​ជិត​ព្រា​បស និង​ឈ្មោះ ពេជ្រ ដា​ណា​រី (​ស្រី​) ធ្វើការ​នៅ​ភ្នំពេញ ព្រមទាំង​មន្ត្រីនគរបាល ជាច្រើន​នាក់​ទៀត ។​

​មន្ត្រីនគរបាល នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង បាន​អំពាវនាវ ឲ្យ​ស្នងការ នគរបាល ខេត្តបាត់ដំបង ក៏ដូចជា​ថ្នាក់លើ ពិនិត្យមើល​ទង្វើ មិន​ប្រក្រតី​របស់ លោក យឹម វិចិត្រ អធិការនគរបាល ក្រុង​បាត់ដំបង ជាបន្ទាន់​។ ដោយហេតុថា មួយរយៈ​ពេល​ចុង​ក្រោយនេះ លោក យឹម វិចិត្រ មិន​យកចិត្តទុកដាក់​ពង្រឹង​សន្តិសុខ​សង្គម ឲ្យ​បាន​ប្រសើរ​នោះទេ បណ្ដោយ​ឲ្យ​ល្បែងស៊ីសង អំពើចោរកម្ម លួច ឆក់ ប្លន់ និង​បទល្មើស​គ្រឿងញៀន រាលដាល​កាន់តែខ្លាំង​ឡើងៗ​។ ជាពិសេស លោក យឹម វិចិត្រ រក្សាទុក​កាត​អេ​ធី​អឹម របស់​មន្ត្រី នគរបាល ជាច្រើន​នាក់ សម្រាប់​បើក​យកប្រាក់​ខែ ជា​ប្រយោជន៍​ផ្ទាល់ខ្លួន ដោយ​គ្មាន ញញើត​អ្វី​ទាំងអស់​៕

12644964_1551267155187650_2102684710360585579_nលោក ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង12077227_1526931460935764_1011397268_nរូបនិយាយមីក្រូ គឺលោក យឹម វិចិត្រ អធិការនគរបាលក្រុងបាត់ដំបង