អ្ន​​​ក​​ជំ​​ងឺ​​ផ្ដា​សា​យ​ប្រ​ភេ​ទ​ថ្មី A (H1N1) នៅ​ម​ន្ទី​រ​ពេ​ទ្យ​រុ​ស្ស៊ី​មា​ន​ស្ថា​ន​ភា​ព​ជំ​ងឺ​នៅ​នឹ​ង​

ភ្នំពេញ៖ ស្ថាន​ភា​ព​រ​ប​ស់​អ្ន​ក​ជំ​ងឺ​ផ្ដា​សា​យ​ប្រ​ភេ​ទ​ថ្មី A (H1N1) លោក​ ឃុន​ ណូ ​ដែល​កំ​ពុ​ង​ព្យា​បា​ល​នៅ​ម​ន្ទី​រ​ពេ​ទ្យ​មិ​ត្ត​ភាព​-​ខ្មែរ​សូ​វៀ​ត ត្រូ​វ​បា​ន​គ្រូ​ពេ​ទ្យ​វា​យ​ត​ម្លៃ​ថា មា​ន​ស​ភា​ព​នៅ​នឹ​ង មិ​ន​មា​ន​ស​ញ្ញា​វិ​វ​ឌ្ឍ​ន៍​ណា​មួ​យ​នៅ​ឡើ​យ​ទេ​  គ្រូ​ពេ​ទ្យ​កំ​ពុង​តា​ម​ដា​ន និ​ង​ព្យា​បា​ល​ប​ន្ត​។​ ប្រធានផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត វេជ្ជបណ្ឌិត លឹម ស៊ីវុត្ថា មានប្រសាសន៍ថា អ្នក​ជំងឺ​ឆ្លង​មេ​រោ​គ​ផ្ដា​សា​យ​ប្រ​ភេ​ទ​ថ្មី A (H1N1) នៅ​មាន​ស្ថា​ន​ភា​ព​ដ​ដែ​ល​ទេ រហូ​ត​ម​ក​ដ​ល់​ល្ងា​ច​ថ្ងៃ​ទី ២២ កុម្ភៈ​។ ស្ថា​ន​ភា​​ព​អ្ន​ក​​ជំ​ងឺ​ស្ថិតនៅពឹងផ្អែកលើម៉ាស៊ីនដកដង្ហើមនៅឡើយ ហើយគ្រូពេទ្យចាប់ផ្ដើមផ្លាស់ប្ដូរសម្ភារៈ និង បំ​ពង់​បើក​ផ្លូ​វ​ដ​ង្ហើ​ម​ថ្មី បន្ទាប់ពីបានដាក់ជាច្រើនថ្ងៃមក។ លោកវេជ្ជបណ្ឌិត លឹម ស៊ីវុត្ថា ឲ្យដឹងថា អ្នកជំងឺរូបនេះចូលមកសម្រាកនៅមន្ទីរពេទ្យនៅថ្ងៃទី១៦ កុម្ភៈ ហើ​យ​ចា​ប់​ប្រើ​ម៉ា​ស៊ី​ន​ដ​ក​ដង្ហើមចាប់តាំងពីថ្ងៃទី១៧ កុម្ភៈ រហូតមក ព្រោះមេរោគផ្ដាសាយថ្មីប្រភេទ A (H1N1) នេះ ធ្វើ​ឲ្យ​ប៉ះ​ពា​ល់​សួ​ត​។ បងប្រុសរបស់អ្នកជំងឺ គឺលោក កើត ឃីន ឲ្យដឹងពីប្រវត្តិធ្វើដំណើររបស់ប្អូនលោកថា មុនពេលឈឺ ប្អូ​ន​រប​ស់​លោក​ធ្លា​ប់​ទៅ​ប្រ​ទេ​ស​ថៃ​ និងវៀតណាម និងទៅយកព័ត៌មាននៅពិធីបុណ្យសមុទ្រនៅខេត្តកំពត ហើយ​ចុង​ក្រោ​យ ទៅ​ចូ​ល​រួម​ពិ​ធី​រៀប​កា​រ​មួ​យ​នៅ​ស្រុ​ក​ឧ​ត្ដុ​ង្គ […]