មន្ត្រី​គ.ជ.ប​ប្រកាស​មន្ត្រី​ចូល​កាន់​តំណែង​និង​ផ្ទេរ​ទៅ​ក្របខ័ណ្ឌ​មន្ត្រី​រាជការ​ជា​ផ្លូវ​ការ

មន្ត្រី​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ជាតិ (..) ចាប់​ពី​ថ្នាក់​អគ្គលេខាធិការ ដល់​ប្រធាន និង​អនុប្រធាន​លេខាធិការដ្ឋាន​រាជធានី-ខេត្ត ត្រូវ​បាន​ប្រកាស​ចូល​កាន់​តំណែង និង​ផ្ទេរ​បញ្ចូល​ជា​មន្ត្រី​រាជការ ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៣ កុម្ភៈ តាម​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ។

ពិធី​ប្រកាស​នេះ​ធ្វើ​ឡើង​នៅ​ទីស្ដីការ​គ..ប ក្រោម​អធិបតីភាព​ប្រធាន​គ..ប លោក ស៊ិក ប៊ុនហុក។ ការ​ប្រកាស​ចូល​កាន់​តំណែង​នៅ​ពេល​នេះ មាន​អគ្គលេខាធិការ​គ..ប មួយ​រូប លោក ទេព នីថា និង​អគ្គលេខាធិការ​រង​ចំនួន​៤​រូប ទៀត ដែល​ទើប​ជ្រើសរើស​បាន​កាល​ពី​ចុង​ខែ​មករា។

ចំណែក​មន្ត្រី​គ..ប​មួយ​ចំនួន​ទៀត​ដូចជា ប្រធាន អនុប្រធាន​នាយកដ្ឋាន ប្រធាន អនុប្រធាន​លេខាធិការដ្ឋាន នៃ​អគ្គលេខាធិការដ្ឋាន ប្រធាន អនុប្រធាន​ការិយាល័យ និង​ប្រធាន និង​អនុប្រធាន​លេខាធិការដ្ឋាន​រាជធានី-ខេត្ត ត្រូវ​បាន​ផ្ទេរ​បញ្ចូល​ជា​ក្របខ័ណ្ឌ​មន្ត្រី​រាជការ ចំណុះ​ឲ្យ​គ..ប។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។