ឃាត់ខ្លួន ៣នាក់ នៅព្រៃនប់ ពាក់ព័ន្ធនិងករណី គ្រឿងញៀន

ព្រះសីហនុ ៖ ជនសង្ស័យ ៣នាក់ ត្រូវបានកម្លាំង កងរាជអាវុធហត្ថស្រុកព្រៃនប់ និងកម្លាំងនគរបាល ប្រឆំាងបទល្មើសគ្រឿងញៀន ធ្វើការឃាត់ខ្លួន  បន្ទាប់ពីរកឃើញថា បានពាក់ព័ន្ធនិងករណី ចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅម៉ោង ៣៖០០នាទី រសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅ ភូមិមនោរម្យ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

មន្រ្តីនគរបាល បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ទី១.ឈ្មោះ បូរ សំភ័ស្ស ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរបើកបរមានទីលំនៅភូមិឬទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ, ទី២.ឈ្មោះ គិល ភារិទ្ធ ភេទប្រុស អាយុ ២១ឆ្នាំមុខរបរ មិនពិតប្រាកដ និងទី៣.ឈ្មោះ ស្រី ភក័ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិន ពិតប្រាកដ ជនទាំង ២នាក់នេះ មានទីលំនៅភូមិ មនោរម្យ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចធ្វើការដកហូតបាន វត្ថុតាងមួយចំនួន រួមមាន ម្សៅសថ្លា ១កញ្ចប់ធំ, ដាវសាំម៉ូរៃ១, ដែកកេះ២, ទូរសព័៣ គ្រឿង, ប្រាក់៤៥២ ៥០០រៀល, ដប់ជក់២, រថយន្តកូរ៉ូឡា ១គ្រឿង និងម៉ូតូ១គ្រឿង៕

ឃាត់ខ្លួន ៣នាក់ នៅព្រៃនប់ ពាក់ព័ន្ធនិងករណី គ្រឿងញៀន

ឃាត់ខ្លួន ៣នាក់ នៅព្រៃនប់ ពាក់ព័ន្ធនិងករណី គ្រឿងញៀន