Xperia X Performance ស្មាតហ្វូនថ្មីដើមឆ្នាំ2016 របស់ Sony

Xperia X Performance ស្មាតហ្វូនថ្មីដើមឆ្នាំ2016 របស់ Sony

Xperia X Performance គឺជាស្មាតហ្វូនដ៏ថ្មីស្រឡាងមួយរបស់ក្រុមហ៊ុន Sony ដែលទើបនឹងបង្ហាញខ្លួននៅក្នុងពិព៌ណ MWC 2016 កាលពីថ្ងៃទី22 ម្សល់មិញនេះ ស្មាតហ្វូននេះត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត វាមានរាងស្តើងតែរឹងមាំល្អ ងាយស្រួលចាប់កាន់ មានអេក្រង់ទំហំ 5.0 inches ជាប្រភេទ IPS LCD capacitive ជាមួយនឹងកម្រិតភាពច្បាស់ 1080 x 1920 pixels ដែលអាចបង្ហាញរូបភាព វីដេអូ បានយ៉ាងច្បាស់ល្អ និងរស់រវើក ។ ស្មាតហ្វូននេះមានកាមេរ៉ាក្រោយធំដល់ទៅ 23 MP អមជាមួយ LED Flash មួយគ្រាប់នៅផ្នែកខាងក្រោម ហើយកាមេរ៉ាមុខមានទំហំ 13 MP អាចអោយយើងថតរូប Selfie បានយ៉ាងច្បាស់ល្អផងដែរ វាដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android OS, v6.0.1 (Marshmallow) ។ ចំពោះបន្ទះឈីបរបស់វាវិញជាប្រភេទ Qualcomm MSM8996 Snapdragon 820, ដើរដោយស៊ីភីយូ Quad-core 2150 MHz ជាមួយនឹងរ៉េមទំហំ 3 GB មេម៉ូរីម៉ាស៊ីនទំហំ 32 ជីកាបៃ និងមានថាមពលថ្មទំហំ 2,700 mAh លើសពីនេះ Xperia X Performance នេះក៏បានបំពាក់នៅបច្ចេកវិទ្យាស្គេនក្រយ៉ៅដៃ មិនអោយចាញ់ស្មាតហ្វូនដ៏ទៃៗទៀតនាពេលបច្ចុប្បន្ននេះឡើយ ។

Xperia X Performance ស្មាតហ្វូនថ្មីដើមឆ្នាំ2016 របស់ Sony

  • គាំទ្រ : GSM / HSPA / LTE
  • អេក្រង់ : 5.0 inches (1080 x 1920 pixels)
  • បន្ទះឈីប : Qualcomm MSM8996 Snapdragon 820
  • CPU : Quad-core 2150 MHz
  • RAM : 3 GB
  • Memory ខាងក្នុង : 32 GB
  • Memory ខាងក្រៅៈ អាចបន្ថែមរហូតដល់ទំហំ 200 GB
  • កាមេរ៉ាក្រោយ : 23 MP, LED flash
  • កាមេរ៉ាមុខ : 13 MP
  • ថាមពលថ្ម : Li-Ion 2700 mAh
  • ប្រព័ន្ធប្រតិបត្តិការ : Android OS, v6.0.1 (Marshmallow)
  • ពណ៌ :

Xperia X Performance ស្មាតហ្វូនថ្មីដើមឆ្នាំ2016 របស់ Sony

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus Xperia X Performance ស្មាតហ្វូនថ្មីដើមឆ្នាំ2016 របស់ Sony
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com Xperia X Performance ស្មាតហ្វូនថ្មីដើមឆ្នាំ2016 របស់ Sony

ចុះថ្ងៃទី23 ខែកុម្ភៈ ឆ្នាំ 2016 ម៉ោង 10:30 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ