មន្ត្រីយោធា ពាក់សក្តិ៣ម្នាក់ បានស្លាប់បាត់បង់ជីវិត ដោយសាររថយន្តបើកបុក

 កំពង់ឆ្នាំង ៖ មន្ត្រីយោធាពាក់សក្តិ៣ម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុខណៈជិះម៉ូតូមកពី ទិញម្ហូប ត្រូវរថយន្ត ហ៊ីយ៉ាន់ដាយចំណុះ ១តោនកន្លះ បើកបុកពេញទំហឹង បណ្ដាលឲ្យ ស្លាប់បាត់បង់ជីវិតភ្លាមៗ នៅកន្លែងកើតហេតុ ក្រោយកើតហេតុរថយន្តខាងលើ បន្ថែមល្បឿនព្យាយាម បើករត់គេចតែត្រូវរេចង្កូត ក្រឡាប់ផ្ងាជើងខ្លួនឯង ។

សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៨និង១០នាទីយប់ ថ្ងៃទី២២ ខែកុម្ភៈឆ្នាំ២០១៦ នៅចន្លោះគីឡូម៉ែត្រលេខ៨៣និងលេខ៨៤ ក្នុងភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

អធិការរងនគរបាលស្រុករលាប្អៀរ ទទួលផែនចរាចរណ៍ លោកអនុសេនីយ៍ឯក សៀង រុនបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តហ៊ីយ៉ាន់ ដាយមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ សៀមរាប 2A-5451 បើកបរ ទិសដៅកំពង់ឆ្នាំង-ភ្នំពេញ លុះដល់កន្លែងកើតហេតុ ក៍បានបុកម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម ពេញមួយទំហឹង បណ្ដាលឲ្យបុរសអ្នកជិះម៉ូតូឈ្មោះ ព្រំ វុទ្ធី អាយុ៤៤ឆ្នាំ ជាមន្ត្រីយោធាពាក់សក្តិ៣ មិនស្គាល់អង្គភាព គ្រាន់តែដឹង ថា អង្គភាពនៅភ្នំពេញ រស់នៅភូមិឃុំកើតហេតុខាងលើ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយឡែកអ្នក បើកបររថយន្តខណៈឃើញដូច្នេះបានបន្ថែមល្បឿនបើកព្យាយាមរត់គេច់ចម្ងាយប្រមាណ១០គីឡូម៉ែត្រពីកន្លែងកើតហេតុ ដល់ចំណុចភូមិក្បាលថ្នល់ ឃុំសែប ស្រុកកំពង់ត្រឡាច ក៍ក្រឡាប់ផ្ងារជើងខ្លួនឯង ។

លោកអនុសេនីយ៍ឯក សៀង រុន បានបន្តឲ្យដឹងថា អ្នកបើកបរឈ្មោះ ថៃ ឆាយគី ភេទប្រុស រស់នៅភូមិទី៣ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន ភ្នំពេញនិងម្នាក់ទៀតជាកម្មករឈ្មោះឡាវ សារៀង ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅស្រុកទ្រាំង ខេត្តតាកែវ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន ដើម្បីដោះស្រាយ តាមនីតិវិធីច្បាប់ ៕