លទ្ធផលការជួសជុល និងសាងសង់ផ្លូវ នៅទីជនបទ ក្នុងឆ្នាំ២០១៥

ភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បានបង្ហាញនូវ លទ្ធផលការងារ នៃការជួសជុលកែលំអរ និងសាងសង់ផ្លូវ តាមទីជនបទនៅទូទាំងប្រទេស ដែលបានអនុត្តន៍ កាលពីឆ្នាំ២០១៥កន្លងទៅ។

យោងតាមរបាយការណ៍ របស់ក្រសួងអភិវឌ្ឍន៍ជនបទ សរុបលទ្ធផលការងារប្រចំាឆ្នាំ២០១៥ និងលើកទិសដៅការងារ សម្រាប់ឆ្នាំ២០១៦ បានឲ្យដឹងថា ការអភិវឌ្ឍន៍ផ្លូវជនបទ ដោយគម្រោងវិនិយោគផ្ទាល់ និងគម្រោង ទឹកជំនន់មានចំនួន ៦០គម្រោង សរុបប្រវែង ៤៨១,៧គ.ម (ក្រាលកៅស៊ូ ១៧,៩គ.ម និងក្រួសក្រហម ៤៦២,៨គ.ម), ស្ពាន ៣៣កន្លែង សរុបប្រវែង ៨៧៣ម, លូប្រអប់ ១១៦កន្លែង ក្នុងនោះ លូមូល ៤៨៨កន្លែង និងទំនប់បង្ហៀរ ៤កន្លែង ប្រវែង ១៩៨ម សម្រេចបាន ១០០ភាគរយ។

គម្រោងក្នុងការសាងសង់ ជួសជុលផ្លូវ និងសំណង់សិល្បការ ដេញថ្លែក្នុងឆ្នាំ២០១៤ អនុវត្តន៍នៅឆ្នាំ២០១៥ ចំនួន ១៨គម្រោង សរុបប្រវែង ១៨៣,១គ.ម (ក្រាលបេតុង ១,៦គ.ម និងក្រាលក្រសួងក្រហម ១៨១,៥គ.ម), ស្ពាន ៣កន្លែង សរុបប្រវែង ៧៥ម, លូប្រអប់ ១៩កន្លែង ក្នុងនោះ លូមូល ៧៤កន្លែង និងទំបន់បង្ហៀរ ៤កន្លែង ប្រវែង ១៥០ម សម្រេចបាន ៩៦ភាគរយ។ គម្រោងថែទាំផ្លូវលក្ខណៈខួបចំនួន ២៧គម្រោង សរុបប្រវែង ៤០៦គ.ម (ក្រាលកៅស៊ូ ៨គ.ម និងក្រាលក្រួសក្រហម ៣៩៨គ.ម) និងលូមូល ៥១កន្លែង សម្រេចបាន ១០០ភាគរយ។ គម្រោងក្នុងការសាងសង់ ជួសជុលផ្លូវ និងសំណង់សិល្បការបន្ទាន់ចំនួន ៨៣គម្រោង សរុបប្រវែង ២១៣គ.ម និងសំណង់សិល្បការចំនួន ៣១កន្លែង សម្រេចបាន ១០០ភាគរយ៕