ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់៖ ការសុំចត នាវាចម្បាំង ETG 573 របស់កងទ័ព រំដោះប្រជាជនចិន ជាការជំរុញ និងលើកកំពស់ កិច្ចសហប្រតិបត្តិការ រវាងកងទ័ពទំាងពីរ

ព្រះសីហនុ៖ នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ការពារជាតិកម្ពុជា បានបញ្ជាក់ យ៉ាងច្បាស់ថា ការសំចតនាវាចម្បំាង ETG 573 របស់កងទ័ព រំដោះប្រជាជនចិន ក្នុងទឹកដីកម្ពុជា គឺជាការជំរុញ និងលើកកំពស់ កិច្ចសហប្រតិបត្តិការ វិស័យយោធា រវាងកងទ័ព ប្រទេសទំាងពីរ កម្ពុជា-ចិន លើវិស័យហ្វឹកហ្វឺន រួមគ្នាផ្នែក កងទ័ពជើងទឹក។

នាយឧត្តមសេនីយ៍ ទៀ បាញ់ មានប្រសាសន៍ ក្នុងដំណើរទស្សនៈ នាវាចម្បំាង ETG 573 នាមូលដ្ឋាន សមុទ្ររាមថា "ថ្ងៃទី ២២ កុម្ភៈ ឆ្នាំ ២០១៦ ខ្ញុំមកទស្សនកិច្ច នាវាចម្បាំង ETG 573 នេះជាលើកទី៣ របស់កងនាវា នៃកងទ័ពរំដោះប្រជាជនចិន ដែលបានចូលចត បំពេញទស្សនកិច្ចមិត្តភាព នៅកំពង់ផែ ខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា"។

លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានបញ្ជាក់បន្ថែមទៀតថា "ដំណើរទស្សនកិច្ច របស់នាវា នៃកងទ័ពរំដោះ ប្រជាជនចិនលើកនេះ សំដៅជំរុញ លើកកំពស់ កិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរ លើវិស័យហ្វឹកហ្វឺន រួមគ្នាផ្នែកកងទ័ពជើងទឹក ការទស្សនកិច្ ចរបស់ខ្ញុំលើកនេះ បានទទួល បដិសណ្ឋារកិច្ចដោយ ឯកឧត្តម ឧត្តមនាវីទោ Yu Minjiang នាយសេនាធិការរង នៃកងនាវា ប្រចាំសមុទ្រខាងត្បូង និងជាមេបញ្ជាការ កងនាវា ETG 573 ព្រមទាំងមានវត្តមាន លោកជំទាវ ពុ ចៀនហ្គ័ Bu Jianguo ឯកអគ្គរដ្ឋទូតវិសាមញ និងពេញសមត្ថភាព នៃសាធារណរដ្ឋ ប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ"៕