លោកពេជ្រ ស្រស់ កំពុងរង់ចាំ ចំលើយពីក្រសួង មហាផ្ទៃទៅ សួរសុខទុក្ខ សមាជិក CNRP១៥នាក់

ភ្នំពេញ៖ ប្រធានគណបក្ស យុវជនកម្ពុជា លោកពេជ្រ ស្រស់ កំពុងតែរង់ចាំការឆ្លើយ តបពីក្រសួងមហាផ្ទៃ ដើម្បីបានឱកាស ចុះទៅសួរសុខទុក្ខ សមាជិកទាំង១៥នាក់ របស់គណបក្សសង្រ្គោះជាតិ ដែលកំពុងជាប់ ពន្ធនាគារ។

លោក ពេជ្រ ស្រស់ បានលើកឡើងនៅក្នុង បណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ថា “ដល់ថ្ងៃត្រូវចុះសួរសុខទុក្ខ សមាជិក១៥នាក់ របស់គណបក្សសង្រ្គោះជាតិ  ដែលជាទណ្ឌិតកំពុងជាប់ឃុំឃាំង នៅពន្ឋនាគារព្រៃស ប៉ុន្តែក្រុមការងារគណបក្ស យុវជនកម្ពុជា មិនទាន់ទទួលបានការឆ្លើយត បពីក្រសួងមហាផ្ទៃនៅឡើយទេ”។

លោកបន្តថា  ប៉ុន្តែទោះបីជាយ៉ាងណាក៍ដោយ គណបក្សយុវជនកម្ពុជានឹងចេញ សេចក្តីថ្លែងការមួយនៅរសៀលនេះ ជុំវិញការចុះសួរសុខទុក្ខនេះផងដែរ៕

លោកពេជ្រ ស្រស់ កំពុងរង់ចាំ ចំលើយពីក្រសួង មហាផ្ទៃទៅ សួរសុខទុក្ខ សមាជិក CNRP១៥នាក់