ការដឹកជញ្ជូន ឈើប្រណិតខុសច្បាប់ នៅតែកើតមាន ពេញបន្ទុក ក្នុងស្រុក ៣ នៃខេត្តពោធិ៍សាត់

ពោធិ៍សាត់ៈ បើតាមសេចក្ដី រាយការណ៍ មកពីខេត្តពោធិ៍សាត់ បានឱ្យដឹងថា ស្រុក ៣ មានស្រុកវាលវែង, ស្រុកភ្នំក្រវាញ និង ស្រុកក្រគរ ក្នុងខេត្តពោធិ៍សាត់ ឈ្មួញបាននឹងកំពុង ដឹកឈើប្រណិត តាមរថយន្តឆ្នៃ រថយន្តនីសាន់ អ៊ីស៊ុយស៊ុយ រថយន្តកាត់ រថយន្តហុកឡរ និងគោយន្ត បានដឹកជញ្ជូនឈើប្រណិត ប្រភេទធ្នុង នាងនួន បេង និងឈើគ្រប់ប្រភេទ ទាំងយប់ទាំងថ្ងៃ យ៉ាងពេញបន្ទុក ដោយគ្មានការទប់ស្កាត់ ពីសំណាក់ មន្ត្រីសង្កាត់ ផ្នែក និងខណ្ឌរដ្ឋបាលព្រៃឈើ នៅក្នុងខេត្តមួយនេះឡើយ ។

ជាមួយគ្នានេះដែរ បើតាមសេចក្ដីរាយការណ៍មកពីស្រុកវាលវែង ឈ្មួញបានដឹកជញ្ជូនឈើប្រណិត និងឈើប្រភេទលេខ ២ តាមគោយន្ត តាមរថយន្តគ្រប់ប្រភេទចេញមកពីស្រុកវាលវែងឆ្លងកាត់ផ្លូវដំណាក់ឈើក្រំ ឆ្ពោះទៅកាន់ ស្រុកបាកាន និងចូលមកស្រុកភ្នំក្រវាញ នៅពេលយប់យ៉ាងពពាក់ពពូន ដោយមិនឃើញ មានសមត្ថកិច្ចណាមួយទប់ស្កាត់ ឬ  បង្ក្រាបនោះឡើយ គេឃើញតែមន្ត្រីពាក់ព័ន្ទមួយចំនួន ដេកចាំយកលុយ ពីពួកឈ្មួញតែម្ដង ។

ដោយឡែកនៅផ្លូវចំណុចមុល ចំណុចព្រងិល ផ្លូវក្រុមហ៊ុនចិនក្នុងស្រុកភ្នំក្រវាញ រហូតទៅដល់ស្រុកក្រគរ បើតាមប្រភពបានរាយការណ៍មកថា ឈ្មួញបានដឹកជញ្ជូនឈើប្រណិតប្រភេទធ្នុង ឬ នាងនួន ឬបេង តាម រថយន្តឆ្នៃ និងរថយន្តនីសាន់ អ៊ីស៊ុយស៊ុយ ដឹកឆ្លងកាត់ផ្លូវនោះនៅពេលយប់យ៉ាងរលូន ។

បើតាមប្រភពព័ត៌មាន បានបង្ហើបឱ្យដឹងទៀតថា ឈ្មួញដែលហ៊ានរកស៊ីដឹកជញ្ជូន បទល្មើសព្រៃឈើ នៅតាមផ្លូវនោះគឺ គេថាមានខ្នងក្រាស់ ម្ល៉ោះហើយ សូម្បីតែជំនាញរដ្ឋបាលព្រៃឈើតាមសង្កាត់ តាមផ្នែក នៃខេត្តមួយនេះ សឹងថាមិនហ៊ានហើបមាត់ ជាមួយថៅកែរកស៊ីបទ ល្មើសព្រៃឈើនោះផង ។

ពាក់ព័ន្ធនឹងការដឹកជញ្ជូនឈើ ប្រណិតខុសច្បាប់នៅក្នុងស្រុកទាំង ៣ នៃខេត្តមួយនេះ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើស្ដីទីខេត្តពោធិ៍សាត់ ធ្លាប់បានមានប្រសាសន៍ថា ដោយសារលោកទើបតែមកកាន់ការងារនៅខេត្តមួយនេះថ្មី ម្ល៉ោះហើយលោកមិនទាន់ក្ដាប់ភូមិសាស្ដ្របាន ច្បាស់លាស់ លោកក៏បានសន្យាថា នឹងធ្វើការបង្ក្រាប ប៉ុន្ដែការសន្យានោះហាក់ដូចជាស្ងាត់ឈឹង ឈើនៅតែដឹកជញ្ជូនរាល់យប់ រាល់ថ្ងៃ ៕