ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា បុគ្គលិក​របស់​ក្រុមហ៊ុន «​គូ​វ៉ា​ហា​រ៉ា​» ដែល​មាន​ស្នាក់​ការ​ក្នុង​សណ្ឋាគារ​កាំ​បូ​យ៉ា​ណា នា​ព្រឹក​ថ្ងៃ​ទី​២៣ កុម្ភៈ ២០១៦ នេះ បាន​នាំ​គ្នា​ប្រមូលផ្តុំ​ធ្វើ​កូដកម្ម​នៅ​មុខ​សណ្ឋាគារ (ច្រកចូលខាងត្បូង) ស្ថិត​ត្រង់​ចំណុច​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ក្នុង​សង្កាត់​ចតុ​មុខ ខណ្ឌដូនពេញ ដោយ​ពួក​គាត់​មាន​កាន់​ក្បាល​មីក្រូ​ស្រែក​តវ៉ា​ទាមទារ​ឱ្យ​ខាង​ភាគី​ក្រុមហ៊ុន ត្រូវ​ធ្វើការ​ដោះស្រាយ​ជូន​ពួក​គាត់។

គួរ​បញ្ជាក់​ថា ការ​តវ៉ា​នេះ គឺ​បុគ្គលិក​ទាំងនោះ​បាន​ធ្វើ​រយៈពេល​ជាង​១​សបា្ត​ហ៍​មក​ហើយ តែ​ក្រុមហ៊ុន​នៅ​តែ​គ្មាន​ដំណោះស្រាយ​ឱ្យ​ពួក​គាត់​ទៀត ។