តើ​អ្នក​គិត​ថា​នេះ​គឺ​ជា​កំពូល​ស្រី​ស្អាត ​ឬ​ប្រុស​សង្ហា​ផុត​លេខ?

តើ​អ្នក​គិត​ថា​នេះ​គឺ​ជា​កំពូល​ស្រី​ស្អាត ​ឬ​ប្រុស​សង្ហា​ផុត​លេខ?

ជាមួយ​នឹង​ទម្រង់​មុខ​ស្អាត​ឥត​ខ្ចោះ និង​សក់​ត្រង់​វែង​អន្លាយ​បក់​ផាត់ផើយ​តាម​ខ្យល់ វា​មិន​មែន​ជា​រឿង​ចម្លែក​ទេ​ដែល​មនុស្ស​មួយ​ចំនួន​យល់​ច្រឡំ​ថា តារា​ម៉ូដែល​ចិន​រូប​នេះ​គឺ​ជា​ស្រី​ស្អាត​ម្នាក់។

 

តើ​អ្នក​គិត​ថា​នេះ​គឺ​ជា​កំពូល​ស្រី​ស្អាត ​ឬ​ប្រុស​សង្ហា​ផុត​លេខ?

 
បើ​អ្នក​នៅ​តែ​គិត​ថា​រូប​ខាង​លើ​គឺ​ជា​រូប​របស់​មនុស្ស​ស្រី​ ក៏​មិន​ដឹង​ជា​ត្រូវ​ធ្វើ​យ៉ាង​ណា​ដែរ។ ព្រោះ​នេះ​គឺ​ជា​បុរស​ម្នាក់​ដែល​កំពុង​តែ​ធ្វើ​ឲ្យ​មិត្ត​ៗ​យុវវ័យ​ទាំង​២​ភេទ​​នៅ​ប្រទេស​ចិន​ឈ្លក់​វង្វេង​យ៉ាង​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម Weibo។ ជាមួយ​នឹង​​សក់​ខ្មៅ​វែង​អន្លាយ គួប​ផ្សំ​នឹង​ទម្រង់​មុខ​ដែល​ស្អាត​ដល់​ថ្នាក់​ដូច​រូប​គំនូរ​នោះ តារា​ម៉ូដែល Sing Yan ពិត​ជា​ធ្វើ​ឲ្យ​គេ​ពិបាក​ក្នុង​ការ​ហៅ​ខ្លាំង​ណាស់ ព្រោះ​មិន​ដឹង​ថា​គួរ​ហៅ​លោក​ឬ​នាង​ឲ្យ​​សម។

 

តើ​អ្នក​គិត​ថា​នេះ​គឺ​ជា​កំពូល​ស្រី​ស្អាត ​ឬ​ប្រុស​សង្ហា​ផុត​លេខ?

 
Sing Yan កើត​ឆ្នាំ ១៩៩៣ នៅ​ខេត្ត Guizhou ប្រទេស​ចិន។ សព្វ​ថ្ងៃ​កំពុង​តែ​រស់​នៅ​និង​ធ្វើ​ជា​តារា​ម៉ូដែល​នៅ​ប្រទេស​សិង្ហបុរី។ ដោយ​សារ​តែ​មាន​រូប​សម្បត្តិ​ស្រស់​ស្អាត​ពេក Sing Yan ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​យក​មក​ធ្វើ​ជា​ប្រធាន​បទ​ជជែក​វែកញែក​​​ជា​ញឹកញាប់​នៅ​លើ​អ៊ីនធឺណិត​។ Sing Yan ក៏​បាន​បង្ហើប​ដែរ​ថា​មាន​មនុស្ស​ប្រុស​មួយ​ចំនួន​បាន​យល់​ច្រឡំ​ថា​តារា​ម៉ូដែល​អាយុ ២២ ឆ្នាំ​រូប​នេះ​ជា​មនុស្ស​ស្រី​ហើយ​បាន​តាម​ចែចង់​លោក​ទៀត​ផង។

 

តើ​អ្នក​គិត​ថា​នេះ​គឺ​ជា​កំពូល​ស្រី​ស្អាត ​ឬ​ប្រុស​សង្ហា​ផុត​លេខ?

 
បើ​ទោះ​បី​ជា​មាន​ទម្រង់​មុខ​ដូច​មនុស្ស​ស្រី​ក៏​ពិត​មែន តែ​នៅ​ពេល​ដោះ​អាវ​ចេញ Sing Yan បាន​ធ្វើ​ឲ្យ​អ្នក​គ្រប់​គ្នា​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​នៅ​ពេល​លោក​ក៏​មាន​សាច់​ដុំ​ពោះ​៦​កង់​ដូច​បុរស​ដទៃ​ទៀត​ដែរ។ ដោយ​សារ​តែ​ឧស្សាហ៍​បង្ហោះ​រូបភាព​ស្អាត​ៗ​របស់​ខ្លួន​លើ​អ៊ីនធឺណិត​នោះ Sing Yan មាន​អ្នក​តាម​ដាន​រាប់​សែន​នាក់​នៅ​លើ Weibo៕

 

តើ​អ្នក​គិត​ថា​នេះ​គឺ​ជា​កំពូល​ស្រី​ស្អាត ​ឬ​ប្រុស​សង្ហា​ផុត​លេខ?

 

តើ​អ្នក​គិត​ថា​នេះ​គឺ​ជា​កំពូល​ស្រី​ស្អាត ​ឬ​ប្រុស​សង្ហា​ផុត​លេខ?

 

តើ​អ្នក​គិត​ថា​នេះ​គឺ​ជា​កំពូល​ស្រី​ស្អាត ​ឬ​ប្រុស​សង្ហា​ផុត​លេខ?

 

ចុចអាន៖Huang Xiaoming និង Angelababy រៀប​ការ​​៩​ខែ នៅ​ជាមួយ​គ្នា​បាន​ត្រឹម១៥ថ្ងៃ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖kenh14