តិចនិកច្នៃ​នាង ប៉េងប៉ោង ឲ្យ​ក្លាយជា​​បុរស​

តិចនិកច្នៃ​នាង ប៉េងប៉ោង ឲ្យ​ក្លាយជា​​បុរស​

តាមរយៈ​វីដេអូ​ខាងក្រោម​នេះ Sabay នឹង​​មក​បង្ហាញ​ពី​ការ​ផាត់​មុខ​ឲ្យ​តារា​សម្ដែង​អ្នកនាង​ប៉េងប៉ោង ដែល​ដើរ​តួ​ជា​​ប្រុស​​ឈ្មោះ​ នាយ ខុន ក្នុង​រឿង “កំណត់​ហេតុ​នាង​នាថ”។

 

តិចនិកច្នៃ​នាង ប៉េងប៉ោង ឲ្យ​ក្លាយជា​​បុរស​

 

ក្នុង​រឿង​ថ្មី​នេះ​ អ្នក​ដឹកនាំ​សម្ដែង​បាន​តម្រូវ​ឲ្យ​កូន​នាយ​វីតាមីន​សេ​រូប​នេះ​ដើរ​តួ​ជា​មនុស្ស​ស្រី​ស្រលាញ់​ស្រី​គ្នា​ឯង និង​បាន​តែង​ខ្លួន​ជា​បុរស ដូចនេះ​ទើប​ត្រូវ​ពឹង​ផ្អែក​លើ​តុបតែង​មុខ និង​ការ​ស្លៀកពាក់​បន្ថែម​ទើប​អាច​ឲ្យ​មើល​ទៅ​ដូច​មនុស្ស​ប្រុស​ពិត​ៗ។

 

លោក ចាន់ណា រ៉ូណាន់ អ្នក​ដឹកនាំ​ក្នុង​រឿង​នេះ​ បាន​ឲ្យ​ដឹង​ថា​ បាន​ជា​លោក​សម្រេច​ចិត្ត​ជ្រើសរើស​អ្នកបង​ប៉េងប៉ោង​ឲ្យ​សម្ដែង​បែប​នោះ ព្រោះ​សក្ដិសម​នឹង​រូបរាង និង​ទម្រង់​មុខ ជាពិសេស​កាយវិការ​សម្ដែង​របស់​គាត់ ​ដែល​មើល​ទៅ​មិន​មាន​ភាព​ទន់ភ្លន់​នេះ​តែម្ដង។

 

 

ចំណែក​អ្នកនាងមឿន និមល ​ហៅ​នាង ប៉េង​ប៉ោង បាន​បង្ហាញ​ប្រាប់​ផង​ដែរ​ថា​វា​ពិតជា​ប្លែក​ណាស់​នៅ​ក្នុង​រឿង​មួយ​នេះ​ដែល​តម្រូវ​ឲ្យ​នាង​សម្ដែង​ជា​មនុស្ស​ស្រី​ស្រលាញ់​ដូចគ្នា​បែប​នេះ តែ​មិន​មាន​ភាព​លំបាក​ឡើយ​ក្នុង​​ការ​សម្ដែង ត្បិតអី​ជា​តារា​ត្រូវ​ចេះ​សម្ដែង​ឲ្យ​បាន​គ្រប់​យ៉ាង​តាម​ការ​ចង់​បាន​របស់​អ្នក​ដឹកនាំ៕

 

តិចនិកច្នៃ​នាង ប៉េងប៉ោង ឲ្យ​ក្លាយជា​​បុរស​

 

តិចនិកច្នៃ​នាង ប៉េងប៉ោង ឲ្យ​ក្លាយជា​​បុរស​

 

  តិចនិកច្នៃ​នាង ប៉េងប៉ោង ឲ្យ​ក្លាយជា​​បុរស​

 

អត្ថបទ៖ទ្រី រ៉ាវី