​ Apple ប្រើ​កញ្ចក់​កោង​ធំ​ជាង​គេ​បំផុត​ក្នុង​​លោក​សម្រាប់​ការិយាល័យ​ថ្មី​


​ Apple ប្រើ​កញ្ចក់​កោង​ធំ​ជាង​គេ​បំផុត​ក្នុង​​លោក​សម្រាប់​ការិយាល័យ​ថ្មី​

ក្រុមហ៊ុន Apple បាន​បង្ហាញ​គម្រោង​សាងសង់​ការិយាល័យ​កណ្ដាល​​ថ្មី​ ដែល​​ចំណាយ​ថវិកា​ប្រមាណ៥០ពាន់លានដុល្លារ​  ដោយ​មាន​ប្រើ​​កញ្ចក់​កោង​ធំ​ជាង​គេ​បំផុត​ក្នុង​ពិភពលោកថែម​ទៀត​ផង។​

 

​ Apple ប្រើ​កញ្ចក់​កោង​ធំ​ជាង​គេ​បំផុត​ក្នុង​​លោក​សម្រាប់​ការិយាល័យ​ថ្មី​

 

ដោយ​យោង​តាម​លោក​ Peter Arbour ដែល​ជា​ស្ថាបត្យករ​ក្នុង​គម្រោង​នេះ​បាន​ឲ្យ​ដឹង​ថា​កញ្ចក់​កោង​ចំនួន​ ៣០០០ផ្ទាំង​ត្រូវ​បាន​បំពាក់​ឲ្យ​អាគារ​ថ្មី​នេះ​ ដែល​កញ្ចក់​នីមួយៗ​មាន​កម្ពស់ ៣ម៉ែត្រ និង​ទទឹង១០ម៉ែត្រ។

 

​ Apple ប្រើ​កញ្ចក់​កោង​ធំ​ជាង​គេ​បំផុត​ក្នុង​​លោក​សម្រាប់​ការិយាល័យ​ថ្មី​

​ Apple ប្រើ​កញ្ចក់​កោង​ធំ​ជាង​គេ​បំផុត​ក្នុង​​លោក​សម្រាប់​ការិយាល័យ​ថ្មី​

 

បញ្ជាក់​ផង​ដែរ​ថា ការិយាល័យ​ថ្មី​នេះ​ត្រូវ​បាន​ផ្ដើម​គំនិត​ដំបូង​ដោយ​លោក Steve Jobs កាល​ពី​ឆ្នាំ ២០១១ ដោយ​អាគារ​នោះ​សាងសង់​លើ​ផ្ទៃ​ដៃ​ទំហំ​ ៧០ហិចតា។ ដែល​អាគារ​នេះ​អាច​ផ្ទុក​បុគ្គលិក​ដល់​ទៅ​ ១៣០០០នាក់ ខណៈ​ដែល​ការិយាល័យ​កណ្ដាល​បច្ចុប្បន្ន​របស់​ពួក​គេ​អាច​ផ្ទុក​បុគ្គលិក​បាន​ ៣៥០០នាក់។ លើស​ពី​នេះ​លោក​ Tim Cook បាន​ឲ្យ​ដឹង​ថា​ដើម​ឈើ​ប្រមាណ​ ៧ពាន់​ដើម​នឹង​ត្រូវ​ដាំ​សម្រាប់​ការិយាល័យ​ថ្មី​នេះ ហើយ​ការិយាល័យ​តម្លៃ​ ៥០ពាន់​លាន​ដុល្លារ​នេះ​នឹង​បញ្ចប់​ការ​សាងសង់​នា​ចុង​ឆ្នាំ ២០១៦៕

 

ប្រែ​សម្រួល ៖ រដ្ឋ
ប្រភព ៖ dailymail