ឥណ្ឌូណេស៊ី កម្ទេច​​ទូក​នេសាទ​បរទេស​​​ខុសច្បាប់ ​២៧​គ្រឿង​​​​​​​

ឥណ្ឌូណេស៊ី កម្ទេច​​ទូក​នេសាទ​បរទេស​​​ខុសច្បាប់ ​២៧​គ្រឿង​​​​​​​

ប្រទេស​ឥណ្ឌូណេស៊ី ​បានកម្ទេច​​​ទូក​​បរទេស​ចូល​នេសាទ​ខុស​ច្បាប់​​ចំនួន២៧​គ្រឿង កាល​ពី​ថ្ងៃ​ម្សិលមិញ ​ខណៈ​ប្រទេស​​ប្រជុំ​កោះ​ធំ​ជាងគេ​របស់​ពិភព​លោក​នេះ ​​កំពុង​ដាក់​ចេញ​យុទ្ធនាការ​​ប្រឆាំង​​ការ​នេសាទ​ខុស​ច្បាប់​​នានា​​លើ​ដែន​សមុទ្រ​របស់​ខ្លួន។

 

ឥណ្ឌូណេស៊ី កម្ទេច​​ទូក​នេសាទ​បរទេស​​​ខុសច្បាប់ ​២៧​គ្រឿង​​​​​​​

​​​​​​​​​

ទូក​នេសាទ​​​ខុស​ច្បាប់​ទាំង​នោះ​​​​​មក​ពី​​​​ប្រទេស​វៀតណាម ​ហ្វីលីពីន ​ម៉ាឡេស៊ី និង​​មីយ៉ាន់ម៉ា ត្រូវ​អាជ្ញាធរ​​ដាក់​រំសេវ​បំផ្ទុះ​នៅ​​ ៥​ទីតាំង​​​ ដាច់​ដោយឡែក​ពី​គ្នា​​នៅ​ទូទាំង​ប្រទេស កាល​​ថ្ងៃចន្ទ​ម្សិលមិញ។ នេះ​បើ​តាម​​រដ្ឋមន្ត្រី​ជលផល​​​លោក Susi Pudjiastuti។

 

​​​​​​ទូក​នេសាទ​ខុសច្បាប់​​​​ទាំង​អស់ ​ត្រូវ​​រឹប​អូស​​បាន​នៅ​តាម​កោះ​​ជាង ១៧០០០ ​ក្នុង​នោះ​​ក៏​មាន​​​ទូក​នេសាទ​​ជនជាតិ​ឥណ្ឌូណេស៊ីខ្លួន​ឯង​ ​៤​គ្រឿង​​ផ្សេង​ទៀត​ផង​ដែរ ​ដែល​ត្រូវ​ពន្លិច​ ដោយ​សារ​​ពេល​ចុះ​នេសាទ​​គ្មាន​ឯកសារ​​ត្រឹម​ត្រូវ។

 

​​​រដ្ឋាភិបាល​​ឥណ្ឌូណេស៊ី ​​​កំពុង​ចាត់​វិធាន​ការ​​ខ្លាំង និង​ម៉ឺងម៉ាត់​​​ជាង​មុន ​ដើម្បី​​​ឲ្យ​​ដែនទឹក​​​ខ្លួន​​មាន​សុវត្ថិភាព​ ​ពិសេស​​​ប្រឆាំង​​ទូក​នេសាទ​ខុសច្បាប់​​​តែ​ម្ដង។

 

ឥណ្ឌូនេស៊ី ​បាន​​បាញ់​ពន្លិច ​ក៏​ដូច​​ដាក់​រំសេវ​បំផ្ទុះ​ទូក​នេសាទ​បរទេស​ខុស​ច្បាប់​​បាន​ចំនួន ១១៧​គ្រឿង ​មក​ហើយ​ ​ចាប់​តាំង​ពី​​​រដ្ឋាភិបាល​​ថ្មី​របស់​ប្រធានាធិបតី​ វីដូដូ ​ប្រកាស​ធ្វើសង្គ្រាម​​​ជាមួយ​ទូក​នេសាទ​ខុសច្បាប់​​ពី​ឆ្នាំ​មុន​មក​។ លោក​ប្រធានាធិបតី​ អះអាង​ថា​​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​របស់​ជាតិ ​​​ត្រូវ​បាត់​បង់​រៀង​រាល់​ឆ្នាំ​ ដោយ​សារ​ឈ្មួញ​ទាំង​នោះ៕

 

ឥណ្ឌូណេស៊ី កម្ទេច​​ទូក​នេសាទ​បរទេស​​​ខុសច្បាប់ ​២៧​គ្រឿង​​​​​​​
ឥណ្ឌូណេស៊ី កម្ទេច​​ទូក​នេសាទ​បរទេស​​​ខុសច្បាប់ ​២៧​គ្រឿង​​​​​​​

 

ឥណ្ឌូណេស៊ី កម្ទេច​​ទូក​នេសាទ​បរទេស​​​ខុសច្បាប់ ​២៧​គ្រឿង​​​​​​​

 

ឥណ្ឌូណេស៊ី កម្ទេច​​ទូក​នេសាទ​បរទេស​​​ខុសច្បាប់ ​២៧​គ្រឿង​​​​​​​

 

ឥណ្ឌូណេស៊ី កម្ទេច​​ទូក​នេសាទ​បរទេស​​​ខុសច្បាប់ ​២៧​គ្រឿង​​​​​​​

 

 

ចុចអាន៖ ​ជើង​ហោះហើរមាន​សុវត្ថិភាព​តិច​បំផុតទាំង​ ១០លើលោក មាន​​​៩ ​មក​ពី​ឥណ្ឌូណេស៊ី

ចុចអាន៖ កោះ​ឥណ្ឌូណេស៊ី​​​​ជាង​២០០០​ នឹង​ត្រូវ​បាត់​ខ្លួន​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Coconuts Jakarta