វិធី​ព្យាបាល​ដំបៅ​ក្រពះ​បែប​ធម្មជាតិ​

វិធី​ព្យាបាល​ដំបៅ​ក្រពះ​បែប​ធម្មជាតិ​

​ភាគច្រើន​ដំបៅ​ក្រពះ​តែ​ង​បង្កឡើង​ដោយ​បាក់តេរី Helicobacter Pylori ឬ H. pylori​។ ក្រៅពីនេះ​វា​ក៏​អាច​កើតឡើង​ដោយសារ​ការប្រើ​ថ្នាំ​បំពាត់​ការឈឺចាប់​ប្រភេទ អាស្ពីរីន និង​ថ្នាំ​ពពួក Non-steroidal Anti-inflammatories ច្រើន​ជ្រុល នៅពេល​ដំបៅ​ក្រពះ​កើតមាន វា​នឹង​ធ្វើឲ្យ​មាន​ការឈឺចាប់​ខ្លាំង​ដោយសារ​តែ​ចំនួន​អាស៊ីត​ក្នុង​ក្រពះ​។ ជំងឺ​ដំបៅ​ក្រពះ​ច្រើនតែ​ត្រូវបាន​ព្យាបាល​ដោយ​ថ្នាំ​ផ្សះ ឬ​ថ្នាំ​បន្ថយ ទប់​អាស៊ីត ឬ​បន្សាប់​អាស៊ីត​ក្រពះ​។ យ៉ាងណាមិញ ខ្ញុំ​មាន​ការព្យាបាល​បែប​ធម្មជាតិ​ជាច្រើន​ដែល​អ្នក​អាច​ប្រើ​ដើម្បី​បំបាត់​រោគសញ្ញា​ដំបៅ​ក្រពះ និង​ជួយ​ឲ្យ​ដំបៅ​នោះ​ឆាប់​ជា​ផង​។

​វីតាមីន E
​ការ​ញ៉ាំ​វីតាមីន E ប្រមាណ ៣០០​មី​លី​ក្រាម​រាល់ថ្ងៃ​អាច​ព្យាបាល​អ្នកជំងឺ​ដំបៅ​ក្រពះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ អ្នកជំងឺ​ដែល​ប្រើ​ថ្នាំ​វីតាមីន​នេះ​ក៏​អាច​ជួយ​បង្កើន​ចំនួន​ប្រូតេអ៊ីន​ក្នុង​ភ្នាស់​ក្រពះ​ពោះវៀន និង​ឡើង​ទម្ងន់​ផងដែរ​។​
 
​ចេក​
​ចេក​ខ្ចី​ផ្តល់​ជា​ការការពារ​ដ៏​រឹងមាំ​មួយ​ដើម្បី​ជួយ​បង្ការ និង​ផ្សះ​ដំបៅ​។ ចេក​ក៏​ជំរុញ​ដល់​ការលូតលាស់​កោសិកា​ក្នុង​ពោះវៀន​ផងដែរ​។ វា​ផ្ទុក​ទៅ​ដោយ​សារធាតុ Polysaccharides ដែល​រលាយ​ក្នុង​ទឹក និង​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​សារធាតុ​មាន​ក្នុង​ថ្នាំ​ប្រឆាំង​ការកើត​ដំបៅ Carafate ដែរ​។ អ្វី​ដែល​អ្នកត្រូវការ​គឺ បកសម្បក​ចេក​ចេញ​ឲ្យអស់ ហើយ​កាត់​វា​ជា​ចំណិត​ស្តើងៗ​។ ដាក់​ក្នុង​ម៉ៃក្រូ​វ៉េវ​ដើម្បី​សម្បួ​តវា​។ បន្ទាប់​មក​ចូរ​កិន​វា​ទៅ​ជា​ម្សៅ​។ លាយ​ម្សៅ​ចេក​នេះ​ពីរ​ស្លាប​ព​ញ​រា​បាយ​ជាមួយនឹង​ទឹកឃ្មុំ​មួយ​ស្លាបព្រា​បាយ ហើយ​ញ៉ាំ​វា​។ អ្នក​គួរតែ​ធ្វើបែបនេះ ៣​ដង​ក្នុង​មួយថ្ងៃ​។

​ទឹកឃ្មុំ​
​ទឹកឃ្មុំ​ជា​របស់​ផ្អែម​មួយ​ប្រភេទ​ដែល​មាន​សារធាតុ​ផ្សេងៗ​របស់​វា​រហូតដល់ ២០០​ប្រភេទ​ឯណោះ ដែល​ក្នុងនោះ​ក៏មាន Polyphenols និង​អង់​ទី​អុកស៊ី​ដង់​ផ្សេងៗ​ទៀត​ដែរ​។ ទឹកឃ្មុំ​គឺជា​អាហារ​សម្លាប់​បាក់តេរី​ដ៏​ខ្លាំង​មួយ ហើយក៏​អាច​សម្លាប់​បាក់តេរី H. pylori បានដែរ​។ កាលណា​អ្នក​មាន​កម្រិត​ជាតិ​ស្ករ​ធម្មតា អ្នក​នៅ​តែ​អាច​ញ៉ាំ​ទឹកឃ្មុំ​បានដែរ​។ គន្លឹះ​សំខាន់​ដើម្បី​ព្យាបាល​ដំបៅ​ក្រពះ​បាន​ជោគជ័យ​នោះ​គឺ​ជ្រើសរើស​ទឹកឃ្មុំ​ធម្មជាតិ​។ ចូរ​ញ៉ាំ​ទឹកឃ្មុំ​ពីរ​ស្លាបព្រា​បាយ​ក្នុង​មួយថ្ងៃ​។ នៅ​ពេល​ជា​ហើយ អ្នក​គ្រាន់តែ​ញ៉ាំ​មួយ​ស្លាបព្រា​បាយ​ជា​រៀងរាល់ថ្ងៃ​គឺ​គ្រប់គ្រាន់​ហើយ​។

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។