​​​​​​​​​​​​​​​​​​​​​​​​​​​​​​មនុស្សជាង ១០លាននាក់ នៅទីក្រុងDelhi ប្រទេសឥណ្ឌា រស់នៅដោយគ្មាន ទឹកប្រើប្រាស់

BBC Asia: ប្រភពព័ត៍មាន ដែលបានដកស្រង់ ចេញពីគេហទំព័រ BBC បានឲ្យដឹងនៅថ្ងៃនេះថា មនុស្សប្រមាណជាជាង១០លាននាក់ ដែលរស់នៅក្នុងទីក្រុង Delhi ប្រទេសឥណ្ឌាកំពុងរស់នៅ ដោយបញ្ហាគ្មានទឹកប្រើប្រាស់គ្រប់គ្រាន់បើទោះបីជា ក្រុមអជ្ញាធរនិងក្រុមទាហាន បានកំពុងព្យាយាមធ្វើឲ្យ មានភាពប្រសើរឡើងវិញ នូវបាតុកម្មតវ៉ាមួយដែលកំពុងធ្វើឲ្យ ជាប់គាំងនូវតំបន់ផ្គត់ផ្គង់ ធនធានទឹកប្រចាំទីក្រុង។

លោក Keshav Chandra ប្រធានក្រុមប្រឹក្សាធនធានទឹក នៃទីក្រុងDelhi បានប្រាប់ទៅកាន់អ្នកយកការណ៍ របស់BBC ថាកង្វះការប្រើប្រាស់ទឹកនេះ នឹងត្រូវអូសបន្លាយរយះពេល ប្រមាណពី៣ទៅ៤ថ្ងៃ មុនពេលដែលការផ្គត់ផ្គង់ ត្រឡប់មករកភាពប្រក្រតីឡើងវិញ។ គួរបញ្ជាក់ផងដែរថា មូលហេតុសំខាន់ដែលបណ្តាលឲ្យមានបញ្ហាកង្វះទឹកប្រើប្រាស់ នៅក្នុងទីក្រុងDelhi នេះគឺដោយសារតែមានការធ្វើបាតុកម្មតវ៉ាប្រឆាំង ជាមួយនឹងរដ្ឋាភិបាល នៃក្រុមសហគមន៍Jat ដែលកំពុងទាមទារឲ្យមានការបង្កើន ចំនួនការងារឲ្យបានច្រើនឡើង ពីសំណាក់រដ្ឋាភិបាល។

ក្រុមបាតុករបានធ្វើការតវ៉ាប្រឆាំងនឹងបិទច្រកចេញចូលនិងសកម្មភាពការងារទាំងឡាយនៅក្នុងតំបន់Munak Canalដែលគេបានដឹងថាជាអ្នកផ្គត់ផ្គង់៣ភាគ៥នៃប្រជាជនប្រមាណ១៦លាននាក់ដែលរស់នៅទីក្រុងDelhiទាំងមូល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​មនុស្សជាង ១០លាននាក់ នៅទីក្រុងDelhi ប្រទេសឥណ្ឌា រស់នៅដោយគ្មាន ទឹកប្រើប្រាស់