អាមេរិក រុស្ស៊ី ប្រកាសរួមគ្នាថា ភាគីពាក់ព័ន្ធក្នុង ជម្លោះនៅស៊ីរី ត្រូវគោរពបទឈប់ បាញ់ចាប់ពីថ្ងៃសៅរិ៍ នេះតទៅ

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក និងរុស្ស៊ី នៅព្រឹកថ្ងៃអង្គារនេះ បានប្រកាសរួម គ្នាស្ដីពីគម្រោងមួយ សម្រាប់បទ ឈប់បាញ់ នៅក្នុងប្រទេសស៊ីរី ដែលនឹងត្រូវធ្វើឡើង ចាប់ពីថ្ងៃសៅរិ៍សប្ដាហ៍នេះ ហើយអង្គការ សហប្រជាជាតិ បានលើកឡើងថាវាជា “ក្ដីសង្ឃឹមដ៏មានសារៈសំខាន់” ប្រយោជន៍ឈានដល់ការ បញ្ចប់ជម្លោះ អូសបន្លាយ ជិត ៥ឆ្នាំរបស់ស៊ីរី។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ នេះបន្ដទៀតថា កិច្ចព្រមព្រៀងនេះ ត្រូវមានការចូលរួម ពីក្រុមរដ្ឋឥស្លាម IS ក្រុមបិទមុខ នូស្រា ឫក៏ក្រុមភេរវកម្មដទៃទៀត ក្រោមការរៀបចំឡើង ដោយក្រុមប្រឹក្សា សន្ដិសុខនៃអង្គការ សហប្រជាជាតិ ប៉ុន្ដែវាក៏ជាការចូលរួម ចំណែកក្នុងប្ដេជ្ញា ពីរ ដ្ឋាភិបាលស៊ីរី និងក្រុមប្រឆាំង ប្រដាប់អាវុធ ជាមួយគ្នានេះ វានៅតែមាន ចម្ងល់បើកចំហរ ថាតើត្រូវឆ្លើយតប ទៅនឹងករណីរំលោភ លើបទឈប់បាញ់នេះ ដោយរបៀបណា។

អាមេរិក និងរុស្ស៊ី បានលើកឡើងក្នុង សេចក្ដីថ្លែងការណ៍រួមថា ភាគីពាក់ព័ន្ធក្នុងជម្លោះនៅស៊ីរី នឹងត្រូវបង្ហាញកិច្ច ប្ដេជ្ញារបស់ខ្លួន ក្នុងគោលបំណង បញ្ចប់សង្គ្រាមមិន លើសពីម៉ោង ១២ (ម៉ោងនៅក្រុងដាណឺម៉ាក) ចាប់ពីថ្ងៃសៅរិ៍ សប្ដាហ៍នេះតទៅ។

គួរបញ្ជាក់ថា សង្គ្រាមស៊ីវិលស៊ីរី បានផ្ទុះឡើងចាប់តាំងពីឆ្នាំ២០១១ មកម្លេះដែលបង្កឡើង ដោយក្រុម សកម្មប្រយុទ្ធ ជាច្រើនក្រុម ប៉ះទង្គិចជាមួយ នឹងយោធាអន្ដរាគនមន៍ ពីអន្ដរជាតិ សង្គ្រាមក្នុងស្រុកនេះ បន្សល់ពលរដ្ឋស៊ីរីស្លាប់ ១៣៨,៨៥៨នាក់ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ ក្នុងនោះក្រុមឧទ្ទាម និងយោធា រដ្ឋាភិបាលចំនួន ៣១,៦២២នាក់ តួរលេខ សរុបខាងលើភាគ ច្រើនជាក្មេង និងស្រី្ត៕

អាមេរិក រុស្ស៊ី ប្រកាសរួមគ្នាថា ភាគីពាក់ព័ន្ធក្នុង ជម្លោះនៅស៊ីរី ត្រូវគោរពបទឈប់ បាញ់ចាប់ពីថ្ងៃសៅរិ៍ នេះតទៅ