គ្រាប់បែកអត្តឃាត សម្លាប់មនុស្ស អស់១៤នាក់ នៅភាគខាងកើត អាហ្វហ្គានីស្ថាន

កាប៊ុល៖ មានមនុស្សប្រមាណ ១៤នាក់ បានបាត់បង់ជីវិត ដោយសារការបំផ្ទុះ គ្រាប់បែកអត្តឃាត នៅភាគខាងកើតខេត្ត Parwan ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃចន្ទម្សិលមិញនេះ ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ថា មានមនុស្សប្រមាណ ១៤នាក់ បានស្លាប់ និងអ្នកផ្សេងទៀតចំនួន១១នាក់រងរបួស បន្ទាប់ពីមានការបំផ្ទុះគ្រាប់ បែកអត្តឃាតមួយ នៅភាគខាង កើត ប្រទេសអាហ្វហ្គានីស្ថាន នៅខេត្ត ផាវ៉ាន់ កាលពីថ្ងៃចន្ទ មន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាល នៃខេត្តនេះបាន បញ្ជាក់យ៉ាងដូច្នេះ ។

លោក Wahid Seddiqi   អ្នកនាំពាក្យបានបញ្ជាក់ប្រាប់ស៊ីនហួថា "ការបំផ្ទុះគ្រាប់បែកបានកើត ឡើងនៅក្នុង ស្រុកSeyyagard  នៅពាក់កណ្តាលថ្ងៃត្រង់តែម្តង ។ ចំនួនអ្នកស្លាប់ និងរបួសបានត្រូវបញ្ជូនទៅកាន់មន្ទីរ ពេទ្យក្នុងស្រុក នៅភាគខាងលិចនៃរដ្ឋធានី Charikar " ។

គួរបញ្ជាក់ថា គ្រាប់បែកបានបំផ្ទុះឡើងនៅរយៈចម្ងាយប្រមាណ៥៥គីឡូម៉ែត្រស្ថិតនៅភាគខាងជើងក្រុងកាប៊ុល ហើយគ្រាប់បែកនេះគឺគោលដៅទៅរកប៉ុស្តិ៍ប៉ូលិសក្នុងស្រុក (ALP) ៕

  • គ្រាប់បែកអត្តឃាត សម្លាប់មនុស្ស អស់១៤នាក់ នៅភាគខាងកើត អាហ្វហ្គានីស្ថាន已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/02/23  Category:​អន្តរជាតិ