ប្រេសិតជប៉ុន ថាវាឆាប់ពេកហើយ សម្រាប់កិច្ចចរចា សន្ធិសញ្ញាហាមឃាត់ អាវុធនុយក្លេអ៊ែរ

ហ្សឺណែវ៖ ប្រេសិតជប៉ុន ទទួលបន្ទុកលុបបំបាត់ អាវុធជាតិផ្ទុះ មានប្រតិកម្មបដិសេធ នៅក្នុងកិច្ចប្រជុំ អង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ ម្សិលមិញនេះ ទៅ លើការចាប់ផ្ដើមកិច្ចចរចា លើកិច្ចព្រមព្រៀង ដើម្បីលុបបំបាត់ អាវុធនុយក្លេអ៊ែរ ដោយលើកឡើងថា វាឆាប់ពេកហើយ សម្រាប់បណ្ដា ប្រទេសដែលកំពុង ស្វែងរក ដំណោះស្រាយ។

ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ នេះដោយលើកឡើងសម្ដីលោក តូស៊ីអូ សាណូ ឯកអគ្គរាជទូតជប៉ុន ប្រចាំក្រុង ហ្សឺណែវ បានលើកឡើងថា “ជំហាននេះមិនត្រូវ បង្កើតកិច្ចចរចានោះទេ ព្រោះតែស្ថានភាព សន្ដិសុខបច្ចុប្បន្ន  ខណៈដែលមានការធ្វើ តេស្តនុយក្លេអ៊ែរពីកូរ៉េ ខាងជើងថ្មីនោះ។ លោកបានអំពាវនាវ ឲ្យបង្កើតក្រុមការងារ បើកចំហរលើការ លុបបំបាត់អាវុធនុយក្លេអ៊ែរ ដែលនឹងធ្វើឡើងនៅ បណ្ដាទីស្នាក់ការ កណ្ដាលរបស់យូអិន អឺរ៉ុប។

លោកក៏បានគុសបញ្ជាក់ ពីតម្រូវការភារកិច្ច របស់សកលលោក រួមទាំងបណ្ដាប្រទេស ជាម្ចាស់អាវុធអាតូម ក្នុងការលុបបំបាត់វាដែរ ជាជាងការចេញ ច្បាប់ហាមឃាត់ អាវុធនេះ។ លោកបញ្ជាក់ថា “យើងត្រូវអនុវត្តការ ហាមឃាត់ធ្វើតេស្ត អាវុធនុយក្លេអ៊ែរ ហើយចាំចាប់ផ្ដើម កិច្ចចរចាពេលក្រោយ”៕

ប្រេសិតជប៉ុន ថាវាឆាប់ពេកហើយ សម្រាប់កិច្ចចរចា សន្ធិសញ្ញាហាមឃាត់ អាវុធនុយក្លេអ៊ែរ