ចំនួនអ្នកប្រើប្រាស់ អ៊ីនធើរណេត នៅលើពិភពលោក មានរហូតដល់៣,២ ពាន់លានននាក់

វ៉ាស៊ីនតោន ៖ ចំនួនអ្នកប្រើប្រាស់ អ៊ីនធើរណេត នៅទូទាំងសកលលោក មានប្រមាណ៣,២ពាន់លាននាក់ ។

កាសែតបាងកកប៉ុស្តិ៍បានចុះផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ថា តាមការស្ទង់ទិន្នន័យ ដែលបានរក ឃើញដោយបណ្តាញទំនាក់ ទំនងសង្គមហ្វេសប៊ុក បានឲ្យដឹងថា ចំនួនអ្នកប្រើប្រាស់អ៊ីនធើរណេត នៅលើពិភព លោកបានកើនឡើងដល់៣,២ពាន់លាននាក់ហើយ គិតត្រឹមចុងឆ្នាំ២០១៥ ប៉ុន្តែតួលេខមិនទាន់ប្រាកដ នោះនៅមានប្រមាណ៤,១ពាន់លាននាក់ដែលមិនអាចទទួលបាននៅលើអនឡាញ ។

ហ្វេសប៊ុក បានបញ្ចេញរបាយការណ៍ប្រចំាឆ្នាំជាលើកទី២ ហើយបានប្រកាសនៅថ្ងៃអាទិត្យថា មានមនុស្ស ប្រមាណជាង២០០លាន នាក់ដែលទទួលបានផលពីអ៊ីនធើរណេតគិតនៅក្នុងឆ្នាំ២០១៥ ហើយ "ទិន្នន័យមួយ ចំនួនទៀតក៏បានបង្ហាញឡើង អំពីចំណូលកើនឡើងនៅលើសកលលោកដែរ" ។

នៅក្នុងរបាយការណ៍ក៏បានឲ្យដឹងថា មានពលរដ្ឋនៅលើពិភពលោកត្រូវការ នូវប្រាក់ចំណូលតាម រយៈអ៊ីនធើរណេត និងឳកាសក្នុងការបង្កើនសេដ្ឋកិច្ចដែលអាចទទួលយកបានថែមទៀត ។

របាយការណ៍ក៏បានបញ្ជាក់ថា "បណ្តាប្រទេសដែលមានការអភិវឌ្ឍន៍នានា បានប្រើប្រាស់អន ឡាញយ៉ាងទូលំទូលាយ ប៉ុន្តែសម្រាប់ប្រទេសកំពុងតែអភិវឌ្ឍន៍វិញ ការប្រើប្រាស់នៅមាន កម្រិតទាប មានគម្លាតឆ្ងាយណាស់" ៕

ចំនួនអ្នកប្រើប្រាស់ អ៊ីនធើរណេត នៅលើពិភពលោក មានរហូតដល់៣,២ ពាន់លានននាក់

  • ចំនួនអ្នកប្រើប្រាស់ អ៊ីនធើរណេត នៅលើពិភពលោក មានរហូតដល់៣,២ ពាន់លានននាក់已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/02/23  Category:​អន្តរជាតិ