អាជ្ញាធរប្រកាសថា វត្ថុបុរាណរកឃើញ នៅក្នុងផ្នូរបុរាណ ប្រមាណជាង ៤០០ប្រភេទ នឹងត្រូវដាក់តាំង បង្ហាញនៅប៉េកាំង

ណានចាង៖ អាជ្ញាធរចិន បានប្រកាសឲ្យដឹង កាលពីថ្ងៃចន្ទថា វត្ថុបុរណ ដែលបានរកឃើញ នៅក្នុងផ្នូរបុរាណចិន ប្រមាណជាង៤០០ប្រភេទ នឹងត្រូវនាំយកមកដាក់តំាងបង្ហាញនៅក្រុងប៉េកាំង ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ថា វត្ថុបុរាណ ដែលត្រូវបានគេជីក កកាយយកចេញមកពី បណ្តាផ្នូរបុរាណចិន ដែលមានរហូតដល់ទៅជាង៤០០ ប្រភេទនោះ ត្រូវបានអាជ្ញាធរចិន នាំយក ហើយគ្រោងដាក់តាំងនៅក្រុងប៉េកាំង ។

លោក Xu Changqing ប្រធានក្រុមដឹកនាំមកពីវិទ្យាស្ថានស្រាវជ្រាវផ្នែកបុរាណវិទ្យា និងវប្បធម៌វត្ថុបុរាណ បានឲ្យដឹងថា មានវត្ថុជាច្រើនត្រូវបានជីកកាយចេញពីផ្នូរបុរាណ ហើយនឹងត្រូវនាំ យកនូវវត្ថុបុរាណទាំង នោះដាក់តាំងបង្ហាញនៅក្នុងសារមន្ទីររដ្ឋធានី នៅថ្ងៃទី០២ ខែមិនា ខាងមុខ ។

លោក Xu បានបញ្ជាក់ថា "មានវត្ថុខ្លះៗនឹងត្រូវដាក់តំាងបង្ហាញសម្រាប់សាធារណៈ ដែលជាការបង្ហាញឲ្យដឹងជា លើកដំបូងហើយ" ។

នៅឯសារមន្ទីរនៅខេត្ត ស្សានស៊ី បានទាក់ទាញភ្ញៀវទេសចរចូលទស្សនាប្រមាណ១៨០ពាន់នាក់ នេះផ្អែក លើការតាំងបង្ហាញវត្ថុបុរាណកាលពីឆ្នាំមុន ។សម្រាប់ការតាំងបង្ហាញជាលើកទី២ ក៏ផ្តើមឡើងជាសាធារណៈដែរ ។

គេបានដឹងថា វត្ថុបុរាណដែលត្រូវបានជីកកកាយនិងបាននាំចេញពីផ្នូរបុរាណចិន ភាគច្រើនសុទ្ធសឹងជា វត្ថុបុរាណ កាលពីសម័យរាជវង្សហានម្ល៉េះ ៕