រដ្ឋាភិបាលថៃបដិសេធ សំណើរសុំជួបចរចា របស់លោក ថាក់ស៊ីន ស៊ីនណាវ៉ាត់

បាងកក៖ រដ្ឋាភិបាលថៃ បានបិទទ្វារ មិនព្រមទទួលយកសំណើរ របស់អតីតនាយករដ្ឋមន្រ្តីលោក ថាក់ស៊ីន ស៊ីនណាវ៉ាត់ ស្ដីពីការសុំជួបចរចា បន្ទាប់ពីសេចក្ដីថ្លែង ការ របស់លោកដាក់ចម្ងល់ថា រដ្ឋាភិបាលថៃមានបំណង ដឹកនាំប្រទេសវិលរក ច្បាប់ស៊ីវិលវិញ។

ទីភ្នាក់ងារសារព័ត៌មាន ថៃបាងកកប៉ុស្ដិ៍ ចេញផ្សាយថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ នេះដោយលើកឡើងសម្ដី មន្រ្តីជាន់ខ្ពស់ថៃ បន្ដទៀតថា ហេតុផលចម្បង ដែលពួកគេ បដិសេធមិនព្រម ជួបពិភាក្សាជាមួយអតីត នាយករដ្ឋ ដែលបានភៀសខ្លួន ចាប់តាំងពីឆ្នាំ២០០៨ ពីបទចោទប្រកាន់ថា ពុករលួយក្នុងអំឡុងពេល កាន់អំណាចរបស់ លោកជាលទ្ធផលរដ្ឋាភិបាល មិនមានវត្តមានបក្សប្រឆាំង ជួបចរចាគ្នាក្នុង រដ្ឋសភានោះទេ។

កាលពីថ្ងៃចន្ទម្សិលមិញនេះ ឧបនាយករដ្ឋមន្រ្តីថៃលោក ថាណាសាក់ ផាទីម៉ាប្រាកន បានលើកឡើងថាខណៈពេល ដែលលោក ថាក់ស៊ីន បានបរិយាយប្រាប់ សារព័ត៌មានអន្ដរជាតិថា លោកមិនមានដាក់លក្ខណ្ឌ អ្វីនោះទេ ក្នុងកិច្ចពិភាក្សានោះ ដែលវាធ្វើឲ្យរដ្ឋាភិបាលថៃ មានអារម្មណ៍មិនស្រួល និងគ្មានបំណងចូលរួម នោះទេ។

លោកបានបន្ដទៀតថា លោក ថាក់ស៊ីន ប្រហែលជាបានរៀវចំសំណើរ រួចទៅហើយ ជាពិសេសទៅលើ សេចក្ដីព្រាងរដ្ឋធម្មនុញ្ញ ដែលកំពុងបង្កចលាចល ក្នុងសង្គម ថៃ នាពេលបច្ចុប្បន្ន “ប៉ុន្ដែពិបាកណស់ សម្រាប់សមត្ថកិច្ច ដើម្បីជជែកជាមួយនឹង មនុស្សមានបំណងក្នុង បទល្មើសព្រហ្មទណ្ឌនោះ”។

គួរបញ្ជាក់ថា លោក ថាក់ស៊ីន កាលពីឆ្នាំ២០០៨ ត្រូវបានតុលាការសម្រេច ផ្ដន្ទាទោសរយៈពេល ២ឆ្នាំ ពីបទជួយប្រពន្ធរបស់លោក ទិញដីជាច្រើនហិកតា ក្នុងតម្លៃ ទាបបំផុត អតីតនាយករដ្ឋមន្រ្តីរូបនេះ ភៀសខ្លួនទៅបរទេស និងរស់នៅជាជននិរទេស ខ្លួនជារៀងរហូតបែបនេះ៕

រដ្ឋាភិបាលថៃបដិសេធ សំណើរសុំជួបចរចា របស់លោក ថាក់ស៊ីន ស៊ីនណាវ៉ាត់