ប្រធានក្រុមប្រឹក្សា សន្តិសុខសហប្រជាជាតិ ព្រួយបារម្ភនឹងការ ប្រើអាវុធគីមី នៅក្នុងប្រទេសស៊ីរី

អ.ស.ប៖ ប្រធានក្រុមប្រឹក្សា សន្តិសុខនៃ អង្គការសហប្រជាជាតិ មានក្តីព្រួយបារម្ភចំពោះ ការប្រើប្រាស់ប្រាស់ អាវុធគីមីនៅ ក្នុងប្រទេសស៊ីរី ។

ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ថា លោក Rafael Ramirez Carreno ឯកអគ្គរដ្ឋទូត និងជាតំណាងអចិន្រ្តៃយ៏ នៃប្រទេសវេនីហ្ស៊ូអេឡា ប្រចាំនៅអង្គការ សហប្រជាជាតិ និងជាប្រធានក្រុមប្រឹក្សា សន្តិសុខនៃ អង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ ម្សិលសម្តែងនូវក្តី ព្រួយបារម្ភចំពោះ ការប្រើប្រាស់អាវុធគីមី នៅក្នុងប្រទេសស៊ីរី ។

ការថ្លែងរបស់លោក Rafael Ramirez Carreno ស្តីអំពីការព្រួយ បារម្ភខាងលើ គឺបានធ្វើឡើងខណៈ ដែលរូបលោកបាន ចូលរួមនៅក្នុងសន្និសីទ សារព័ត៌មាននា ទីក្រុងញ៉ូវយ៉ក សហរដ្ឋអាម៉េរិក កាលពីថ្ងៃចន្ទ ម្សិលមិញ ។

ដោយលោកបាន គូសបញ្ជាក់ថា ការប្រើប្រាស់អាវុធផ្សំ ដោយសារធាតុគីមីនោះ វាបង្កនូវផលប៉ះពាល់ ខ្លាំងក្លាណាស់ ហើយបណ្តាប្រទេសចំនួន ១៥បានរកឃើញ ហើយបានបញ្ចេញ របាយការណ៍មួយថា សង្គ្រាមនៅស៊ីរី មានការប្រើប្រាស់នូវ អាវុធគីមីយ៉ាងប្រាកដ ។

លោកបានសម្តែង នូវក្តីបារម្ភនេះ ហើយសូមឲ្យបក្ស ទាំងឡាយនៅក្នុង ប្រទេសស៊ីរី រួមគ្នាឡើងវិញ រាប់បញ្ចូលទាំង ក្រុមភេរវករផងដែរ ។

នៅថ្ងៃអង្គារនេះដែរ ក៏មានសារព័ត៌មាន ខាងលើចុះផ្សាយថា លោក បាន គីមូន អគ្គលេខាធិការនៃ អង្គការសហប្រជាជាតិ បានបានសម្តែងនូវ ការស្វាគមន៍ចំពោះការ ឈានជិតដល់ពេលនៃ កិច្ចប្រជុំចចារស្វែង រកសន្តិភាពនៅស៊ីរី ដែលនឹងផ្តើមឡើងនៅ ក្នុងពេលដ៏ខ្លីខាងមុខ ៕