Henry ឆ្លៀត​ពេល​ទៅ​មើល Barcelona ហ្វឹកហាត់​នៅ Emirates


Henry ឆ្លៀត​ពេល​ទៅ​មើល Barcelona ហ្វឹកហាត់​នៅ Emirates

វីរបុរស​ក្រុមជម្រើសជាតិ​បារាំង ​លោក Thierry Henry បាន​ចំណាយ​ពេលវេលា​ផ្ទាល់​ខ្លួន​ទៅ​មើលក្លឹប​យក្ស​អេស្ប៉ាញ Barcelona ហ្វឹក​ហាត់​កាល​ពី​ថ្ងៃ​ម្សិលមិញ​ នៅ​កីឡដ្ឋាន Emirates ដើម្បី​ត្រៀម​ប៉ះ​កាំភ្លើង​ធំ Arsenal ក្នុង​កម្មវិធី ​UEFA Champions League។

 

Henry ឆ្លៀត​ពេល​ទៅ​មើល Barcelona ហ្វឹកហាត់​នៅ EmiratesHenry ឆ្លៀត​ពេល​ទៅ​មើល Barcelona ហ្វឹកហាត់​នៅ Emirates

 

Henry ដែល​ធ្លាប់​លេង​ឲ្យ​ទាំង Arsenal និង Barcelona ត្រូវ​គេ​ប្រទះ​ឃើញ​សំណេះ​សំណាល​ជា​កីឡាករ អ្នក​នាំ​លេង Andres Iniesta និង Lionel Messi ពេល​កំពុង​ហ្វឹកហាត់ ស្រប​ពេល​ដែល លោក​គ្រូ​បង្វឹក Luis Enrique កំពុង​ពិភាក្សា​តាម​រយៈ​ប្រព័ន្ធ​អ៊ីនធឺណិត​ជាមួយ​ប្រធាន​ក្លឹប Barca លោក Josep Maria។

 

មុន​ពេល​ចាប់​ផ្ដើម​ហ្វឹកហាត់ កីឡាករ​២​រូប​របស់ Barcelona រួមមាន Lucho និងIvan Rakitic បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី​ការ​ប្រកួត​វគ្គ១៦ក្រុម​ចុង​ក្រោយ Uefa Champions League ដែល​នឹង​ត្រូវប្រកួត​នៅ​យប់​នេះ​វេលា​ម៉ោង​២ :​៤៥នាទីរំលងអាធ្រាត្រ​ (ម៉ោង​នៅ​កម្ពុជា)៕

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Sport-English