នគរបាល ខណ្ឌដង្កោ ឃាត់ខ្លួនមនុស្ស ៣នាក់ ពាក់ព័ន្ធករណី ជួញដូរ នឹងប្រើប្រាស់ ថ្នាំញៀន

ភ្នំពេញ៖ បុរស ៣នាក់ ត្រូវបានកម្លាំង នគរបាលខណ្ឌដង្កោ បានធ្វើការឃាត់ខ្លួនភ្លាមៗ ក្រោយឆែកឆេរ នៅលើកខ្លួនរកឃើញ ថ្នាំញៀន នឹងឧបករណ៍ ប្រើប្រាស់ ថ្នាំញៀនមួយចំនួន។ ការឃាត់ខ្លួននេះធ្វើឡើង ក្នុងប្រតិបត្តិការ របស់គណៈបញ្ជាការ ឯកភាពខណ្ឌ ដាក់គោលដៅត្រួតពិនិត្យ អាវុធជាតិផ្ទុះ នឹងជាតិស្រវឹង នៅវេលាម៉ោង១៩៖២០នាទី យប់ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០១៦ ស្ថិតមុខសាលាមីគីវ៉េ ផ្លូវបេតុងលេខ២១៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។

លោកវរសេនីយ៍ទោ ជឹម ស៊ីថា អធិការខណ្ឌដង្កោ បានអោយដឹងថា បុរស បីនាក់ ដែលឃាត់ខ្លួន ខាងលើទី១.ឈ្មោះ ស៊ូ យុទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករ ដឹកគ្រឿងសង្ហារឹម (លីកូ) ស្នាក់ក្នុងនៅ ឃ្លាំងលក់គ្រឿងសង្ហារឹម ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ, ទី២.ឈ្មោះ ជឹម ពិសិដ្ឋ  ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរកម្មករ ដឹកគ្រឿងសង្ហារឹម (លីកូ) ស្នាក់នៅផ្ទះជួលភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងទី៣.ឈ្មោះ ឡៃ សុខឡន ហៅបារាំង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករ នៅឃ្លាំងគ្រឿងសង្ហារឹម (លីកូ) ស្នាក់នៅផ្ទះជួលភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកបន្តថា នៅយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង១៩៖០០នាទី កម្លាំងចម្រុះ គណបញ្ជាការ ឯកភាពខណ្ឌ បានចុះធ្វើការ ត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅមុខ សាលាមីគីវ៉េ ផ្លូវបេតុងលេខ២១៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។ នៅវេលាម៉ោង១៩៖៥០នាទី ស្រាប់តែជនសង្ស័យ០៣នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០០៥ ពាក់ស្លាកលេខ កំពង់ស្ពឺ ១A-៥៦៧៦ ពីជើងទៅត្បូង ឆ្លងកាត់គោលដៅ ត្រួតពិនិត្យអាវុធជាតិផ្ទុះ កម្លាំងនគរបាលបានឃាត់ អោយឈប់ ដើម្បីត្រួតពិនិត្យ និងឆែកឆេរ ក៏ឃើញឈ្មោះ ស៊ូ យុទ្ធ ដែលអង្គុយនៅពីក្រោយ បានបោះចោលក្រាមពណ៌សថ្លា ១កព្ចាប់តូច ដែលកាន់នៅដៃខាងស្តាំ។

ភ្លាមនោះ កម្លាំងនគរបាលបានឃាត់ខ្លួន ជនសង្ស័យទាំង ៣នាក់ និងដកហូតវត្ថុតាងៈ ក្រាមពណ៌សថ្លា ១កញ្ចប់តូច និងម៉ូតូ ១គ្រឿង យកមកសួរនាំនៅ អធិការដ្ឋាន នគរបាលខណ្ឌដង្កោ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងឃាត់ខ្លួនបណ្តោះ អាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ៕

នគរបាល ខណ្ឌដង្កោ ឃាត់ខ្លួនមនុស្ស ៣នាក់ ពាក់ព័ន្ធករណី ជួញដូរ នឹងប្រើប្រាស់ ថ្នាំញៀន

នគរបាល ខណ្ឌដង្កោ ឃាត់ខ្លួនមនុស្ស ៣នាក់ ពាក់ព័ន្ធករណី ជួញដូរ នឹងប្រើប្រាស់ ថ្នាំញៀន