សម្តេចតេជោ នឹងអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាត បូកសរុបការងារ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ២០១៥ និងលើកទិសដៅ សម្រាប់ឆ្នាំ២០១៦ របស់ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦។

សូមបញ្ជាក់ថា នៅថ្ងៃទី២៣ ខែកុម្ភៈនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កំពុងចូលក្នុងពិធី បើកសន្និបាតនេះ នៅទីស្តីការក្រសួង៕