ពាក្សស្លោក សម្រាប់កម្មវិធី វេទិកាជាតិ «យុវជន និង ទីក្រុងស្អាត» និងវេទិកាជាតិ «ទីក្រុងស្អាត» ឆ្នាំ២០១៦

ភ្នំពេញ៖ ដើម្បីអបអរសាទរទិវា ជាតិទីក្រុងស្អាតលើកទី៤ ក្រោមប្រធានបទ "ទីក្រុងខ្ញុំស្អាត សុខសុវត្ថិភាពល្អ ទេសចរណ៍មានកំណើន" ដែលគ្រោងនឹងប្រព្រឹត្តិ ទៅនៅថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ខាងមុខនេះ អគ្គលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត បានរៀបចំនូវពាក្យស្លោក មួយចំនួនប្រើប្រាស់ក្នុង យុទ្ធនាការផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹង និងយុទ្ធនាការសម្អាតនានា នៅក្នុងទីក្រុងនាឆ្នាំ២០១៦។

ពាក្សស្លោកទាំង នោះមានដូចជា អបអរសាទរទិវាជាតិ ទីក្រុងស្អាតលើកទី៤ ឆ្នាំ ២០១៦ និងវេទិកាជាតិ “យុវជននិងទីក្រុងស្អាត” លើកទី១។ ទីក្រុងស្អាត ផ្សារស្អាត សាលាស្អាត ។ ប្រជាពលរដ្ឋគ្រប់រូប ជាម្ចាស់នៃភាពស្អាត និងភាពបៃតងនៅ តាមទីក្រុងរបស់ខ្លួន ។ ពលរដ្ឋគំរូចូលរួម គិតគូរពីបរិស្ថាន និងសោភ័ណភាពទីក្រុង ។

ពលរដ្ឋគំរូចូលរួម គ្រប់គ្រងសំណល់ ឲ្យបានត្រឹមត្រូវ ដើម្បីទីក្រុងស្អាត។ ការយល់ដឹងអំពី ទីក្រុងស្អាត និងបរិស្ថានស្អាត គឺជាកាតព្វកិច្ចរបស់ យើងទាំងអស់គ្នា។ “ទីក្រុងខ្ញុំស្អាត សុខសុវត្ថិភាពល្អ ទេសចរណ៍មានកំណើន” ។ ចូលរួមទាំងអស់គ្នា ដើម្បីកម្ពុជាស្អាត ។ កម្ពុជាបៃតង យុវជនគំរូ ទីក្រុងស្អាត បរិស្ថានល្អ។ ទីក្រុងស្អាតជាផលិតផល ទេសចរណ៍បៃតង។ កម្ពុជាដំណើរឆ្ពោះ ទៅកាន់ទីក្រុងស្អាត (Cambodia Go Clean City។ ទីក្រុងស្អាត អនាម័យម្ហូបអាហារល្អ សុខភាពល្អទាំងអស់គ្នា!។ "ខ្ញុំចង់រស់នៅ ក្នុងទីក្រុងស្អាត"។ ទីក្រុងស្អាតជាទីក្រុង ប្រកបដោយ សុខសុវត្ថិភាពល្អ និងទីក្រុងស្អាតនាំ មកនូវកំណើន ទេសចរណ៍៕