ព្រឹកមិញ មានករណីទុសេខ្សែ ភ្លើងឆេះរោងម៉ាស៊ីន អារឈើមួយកន្លែង នៅស្រុកបាធាយ

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៦ នៅវេលាម៉ោង ៦និង២៥នាទីព្រឹកនេះ មានករណីទុសេខ្សែភ្លើង បង្កឲ្យមានអគ្គីភ័យឆេះរោង អាឈើមួយកន្លែង ឋិតនៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម បណ្តាលឲ្យ សម្ភារៈក្នុងរោងមានគ្រែ តុ ទូឈើ ម៉ាស៊ីនអារឈើខូចខាតទាំងស្រុង ។

យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ម្ចាស់រោងម៉ាស៊ីនអារឈើខាងលើមានឈ្មោះ វ៉ែន វិទូសត្យា ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ។ រោងម៉ាស៊ីនខាងលើមានទំហំ ៧ គុណ៨ម៉ែត្រ សង់ពីឈើ ប្រក់ស័ង្កសី គ្មានជញ្ជាំង ។ ហេតុការណ៍នេះ មិនបណ្តាលឲ្យមាននរណាម្នាក់រងរបួសឡើយ ។

លោក ឡោ ចាន់លី អភិបាលនៃគណៈអភិបាលស្រុកបាធាយ បានឲ្យដឹងថា បន្ទាប់ពីមានករណីកើតឡើងភ្លាមៗ ក៏មានកម្លាំងនគរបាលផ្នែកអគ្គិភ័យចុះជួយអន្តរាគមន៍បាញ់ពន្លត់ ។ ក្នុងនោះលោកអភិបាលស្រុក ក៏បានឧបត្ថម្ភថវិកាចំនួន៥០ដុល្លារដល់កម្លាំងនគរបាលដែលបានជួយពន្លត់ករណីអគ្គិភ័យនេះផងដែរ ៕

ព្រឹកមិញ មានករណីទុសេខ្សែ ភ្លើងឆេះរោងម៉ាស៊ីន អារឈើមួយកន្លែង នៅស្រុកបាធាយ

ព្រឹកមិញ មានករណីទុសេខ្សែ ភ្លើងឆេះរោងម៉ាស៊ីន អារឈើមួយកន្លែង នៅស្រុកបាធាយ