Sennheiser Orpheu កាស​ស្ដាប់​តន្ត្រី​តម្លៃ​ជាង ៥ម៉ឺន​ដុល្លារ​


Sennheiser Orpheu កាស​ស្ដាប់​តន្ត្រី​តម្លៃ​ជាង ៥ម៉ឺន​ដុល្លារ​

Sennheiser ជា​ក្រុមហ៊ុន​មួយ​របស់​​អាល្លឺម៉ង់​ដែល​មាន​ជំនាញ​ខាង​ផលិត​ឧបករណ៍​ស្ដាប់​តន្ត្រី​ ដែល​មាន​ដូច​ជា​កាស​ និង​អំព្លី​ជា​ដើម​ ​ដែល​​ត្រូវ​បាន​អ្នក​ប្រើប្រាស់​ជុំវិញ​ពិភព​លោក​ទទួល​ស្គាល់​។​ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ Sennheiser បាន​បញ្ចេញ​នូវ​កាស​ម៉ូដែល​ថ្មី​ Sennheiser Orpheu​ ដែល​វា​មាន​តម្លៃ​រហូត​ដល់​ទៅ​ជាង​ ៥ម៉ឺន​ដុល្លារ។​
 
Sennheiser Orpheu កាស​ស្ដាប់​តន្ត្រី​តម្លៃ​ជាង ៥ម៉ឺន​ដុល្លារ​
 
កាស​ដ៏​ថ្លៃ​នេះ ​​ត្រូវ​បាន​គេ​បង្កើត​ឡើង​ជា​មួយ​សារធាតុ​ពិសេសៗ​មួយ​ចំនួន​ដូច​ជា​ថ្ម​ម៉ាប ​មាស និង​ស្បែក​សត្វ​។​ លើស​ពី​នេះ​ចំណុច​ពិសេស​របស់​វា​គឺ​មាន​ភ្ជាប់​មក​ជា​មួយ​នូវ​ quartz-glass vacuum tubes ចំនួន​ ៨គ្រាប់ ដែល​ vacuum tubes ទាំង​នេះ​អាច​មាន​សមត្ថភាព​បង្កើន​នូវ​គុណភាព​នៃ​សម្លេង​តន្ត្រី​ និង​អាច​កាត់​រលក​រំខាន​សម្លេង​​នានា​ ដែល​មិន​មាន​ឧបករណ៍​ផ្សេង​ណា​អាច​ធ្វើ​បាន​។​
 
​ក្នុង​នោះ​ Sennheiser Orpheu ​អាច​បង្កើត​រលក​សម្លេង​ក្នុង​ចន្លោះ​ពី​ 8Hz ដល់ 100kHz ដែល​រលក​សម្លេង​កម្រិត​នេះ​ត្រចៀក​មនុស្ស​ទូទៅ​មិន​អាច​ទទួល​បាន​នោះ​ទេ​។
 
កាស Sennheiser Orpheu អាច​នឹង​មាន​វត្តមាន​លើ​ទី​ផ្សារ​នា​ពាក់​កណ្តាល​ឆ្នាំ២០១៦៕

 

ប្រែ​សម្រួល ៖ រដ្ឋ
ប្រភព ៖ digitaltrends