ដោយសារព្យុះ ស៊ីក្លូន វាយប្រហារមក លើដែនដី Fiji ដំបូងអ្នកស្លាប់ មានតែម្នាក់ទេ ឥឡូវកើនឡើងដល់ ២៩នាក់ហើយ

ស៊ូវ៉ា (ហ្វីជី)៖ គិតមកដល់ ត្រឹមថ្ងៃអង្គារនេះ បន្ទាប់ពីមានការ វាយប្រហារមួយ ដោយព្យុះទីហ្វុង ស៊ីក្លូន ដែលមានអ្នក ស្លាប់ដំបូងម្នាក់ ឥឡូវមានអ្នកស្លាប់ ដោយសារព្យុះ នេះអស់ចំនួន ២៩នាក់ ហើយ ។

កាសែតបាងកកប៉ុស្តិ៍ បានចុះផ្សាយ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ថា ដោយសារខ្យល់ព្យុះ បោកបក់មកលើ ដែនដីហ្វីជី ចំនួនអ្នកស្លាប់បាន កើនឡើងដល់ ២៩នាក់ ។ នេះបើតាមមន្ត្រី នៅតំបន់រងគ្រោះ បានបញ្ជាក់យ៉ាងដូច្នេះ ។

រដ្ឋាភិបាលហ្វីជី បានចេញសេចក្តី ប្រកាសមួយថា ពលរដ្ឋរស់នៅស្រុក Ba រកនូវការវាយប្រហារ ដោយសារព្យុះទីហ្វុង ស៊ីក្លូន វីនស្តុន ។

បើតាមការ បញ្ជាក់ពីលោក Ewan Perrin អ្នកនាំពាក្យរដ្ឋាភិបាល បានប្រាប់ដល់ វិទ្យុណូវែលហ្សេឡង់ តាមទូរស័ព្ទថា "តួលេខផ្លូវការនៃ ចំនួនអ្នកស្លាប់មក ដល់ពេលបច្ចុប្បន្ន មានរហូតដល់ ២៩នាក់ហើយ សាកសពចំនួន ០៨នាក់ ត្រូវបានរកឃើញ នៅដែនកោះ កូរ៉ូ កាលពីថ្ងៃម្សិលមិញ" ។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា "យើងរំពឹងថា នឹងអាចកើនឡើងថែមទៀត ប៉ុន្តែយើងរំពឹងថា វាមានតិចតួចនោះទេ" ។

គួររំលឹកថា កាលពីថ្ងៃសៅរ៍ កន្លងមកនេះ មានព្យុះទីហ្វុង ស៊ីក្លូន វីនស្តុន ដែលជាព្យុះមួយក្នុង ចំណោមខ្យល់ព្យុះសង្ឃរាធំៗ ទាំង ៥បានវាយប្រហារ មកលើដែនដីហ្វីជី តែសេចក្តីរាយការណ៍ បឋមនោះមិនទាន់ មានអ្នកស្លាប់ និងរបួស ឬខូចខាតនៅឡើយទេ ។ ប៉ុន្តែមានសញ្ញា មួយបញ្ជាក់ថា ព្យុះនេះនឹងធ្វើ ឲ្យបាក់ស្រុតដី និងមានកម្លាំង ខ្លាំងក្លាណាស់ ដោយមានកម្លាំង ខ្យល់បោកបក់ប្រមាណណ ៣២៥គីឡូម៉ែត្រ ក្នុងមួយម៉ោងឯណោះ ៕