នាឡិកាឆ្លាតវៃ Gear S2 ដាក់លក់នៅ ថ្ងៃស្អែកលើ Verizon

បច្ចេកវិទ្យា៖ កាលពីសប្តាហ៍មុន ក្រុមហ៊ុនផលិតស្មាតហ្វូន Samsung បានប្រកាសថា នាឡិកាឆ្លាតវៃ Gear S2 នឹងចេញលក់នៅ អាម៉េរិកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ ហើយ AT&T, T-Mobile, និង Verizon ជាកន្លែងដែលត្រូវលក់ នាឡិកាឆ្លាតវៃមួយនេះ បើយោងតាម gsmarena ចុះផ្សាយ។

យោងតាមប្រភពខាងលើ បានចុះផ្សាយថា Gear S2 នឹងដាក់លក់នៅលើ Verizon នៅថ្ងៃស្អែកទី២៣ ខែកុម្ភៈ ហើយតម្លៃគឺ ៣៩៩ដុល្លារអាម៉េរិក ហើយតម្លៃ ៣៤៩ ជាប់កិច្ចសន្យា ២ឆ្នាំ ។

សម្រាប់ Gear S2 3G នេះមានអេក្រង់ ១.២អ៊ីញ ប្រភេទថាច់ស្គ្រីន AMOLED អង្គចងចាំ ៥១២មេហ្គាបាយ ហើយអាចបន្ថែម ហើយអាចបន្ថែមអង្គចងចាំ ៤ជីហ្គាបាយថែមទៀតផង និង ប្រព័ន្ធប្រតិបត្តិការ 1GHz dual-core ហើយមាន Wifi ៕

នាឡិកាឆ្លាតវៃ Gear S2 ដាក់លក់នៅ ថ្ងៃស្អែកលើ Verizon