តារា​កំប្លែង​អា​យ៉ៃ ព្រហ្ម ម៉ាញ ជួប​គ្រោះថ្នាក់​ចរាចរ​ទៀតហើយ​ (Video)

Doliprane TVC

​ លោក​ព្រហ្ម ម៉ាញ ដែលជា​តារា​កំប្លែង​អា​យ៉ៃ​ដ៏​ល្បី​បាន​ជួប​គ្រោះថ្នាក់​ចរាចរ​កាល​ពីយ​ប់​ថ្ងៃទី ២២​កុម្ភៈ​២០១៦​ ដោយ​រថយន្ត​លោក​បាន​បុក​រ៉ឺ​មក​ចត​ចោល​នៅ​កន្លែង​ងងឹត​ហើយ​មិនមាន​ដាក់​ភ្លើង​អ្វី​ជា​សញ្ញា​សោះ។​
​ ​តារា​កំប្លែង​អា​យ៉ៃ ព្រហ្ម ម៉ាញ ជួប​គ្រោះថ្នាក់​ចរាចរ​ទៀតហើយ​ (Video)

តារា​កំប្លែង​អា​យ៉ៃ ព្រហ្ម ម៉ាញ ជួប​គ្រោះថ្នាក់​ចរាចរ​ទៀតហើយ​ (Video)

​នេះ​មិនមែនជា​លើក​ទី​១​ទេ​ដែល​តារា​កំប្លែង​អា​យ៉ៃ​ព្រហ្ម ម៉ាញ បាន​ជួបប្រទះ​គ្រោះថ្នាក់​ចរាចរ នោះ​។​ចំពោះ​គ្រោះថ្នាក់​ចរាចរ​ដែល​កើតឡើង​កាលពី​យប់​ថ្ងៃទី​២២​កុម្ភៈ​២០១៦​វេលា​ម៉ោង​៩​គឺ​នៅពេល លោក​ត្រឡប់​ពី​ទារលុយ​គេ​មិនបាន​ហើយ​វិល​ត្រឡប់មកវិញ​ក៏បាន​បើករថយន្ត​អូ​ឌី​ស្លាក​លេខ​2Y5192​ទៅបុក​រ៉ឺម៉ក​មូ​តូ​ដែល​ចត​ចោល​លើផ្លូវ​បេតុង​មួយកន្លែង​ក្នុងភូមិ​ទួល​ពង្រ​សង្កាត់​ត្រពាំង​ថ្លឹង​ខណ្ឌ​ពោធិ សែន​ជ័យ​ដែល​ទីនោះ​ងងឹត​ហើយ​រ៉ឺម៉ក​ម៉ូតូ​គ្មាន​ចំណាំង​ឬ​ភ្លើង​ធ្វើ​ឲ្យ​រងរបួស​ស្ត្រី​ចំណាស់​ម្នាក់​ត្រូវបាន បញ្ជូនទៅ​មន្ទីរពេទ្យ​។​

តារា​កំប្លែង​អា​យ៉ៃ ព្រហ្ម ម៉ាញ ជួប​គ្រោះថ្នាក់​ចរាចរ​ទៀតហើយ​ (Video)
​ ​
​ក្រោយ​កើតហេតុ​ដោយ​ការចរចា​មិនត្រូវ​គ្នា​សមត្ថកិច្ច​ក៏បាន​យក​រថយន្ត​និង​រ៉ឺម៉ក​ទៅ​ទុក​ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​ពេល​ក្រោយ​ទៀត​។​

តារា​កំប្លែង​អា​យ៉ៃ ព្រហ្ម ម៉ាញ ជួប​គ្រោះថ្នាក់​ចរាចរ​ទៀតហើយ​ (Video)
​គួររំលឹកថា​កន្លងទៅ​លោក ព្រហ្ម ម៉ាញ​បាន​ជួបប្រទះ​គ្រោះថ្នាក់​ចរាចរ​៤​លើក​រួចទៅហើយ​ក្នុង នោះ​កាលពី​ថ្ងៃទី​៣​ខែមេសា​ឆ្នាំ​១៩៩៩​លោក​បាន​ភ្លូ​កឡាន​នៅ​ខេត្តកំពង់ស្ពឺ​បណ្តាល​ឲ្យ​បាក់ឆ្អឹង​ដង​កាំ បិត​និង​ឆ្អឹងជំនី​២​។​

តារា​កំប្លែង​អា​យ៉ៃ ព្រហ្ម ម៉ាញ ជួប​គ្រោះថ្នាក់​ចរាចរ​ទៀតហើយ​ (Video)
​ ​
​កាលពី​យប់​ថ្ងៃទី​២៦​តុលា​ឆ្នាំ​២០០៨​វេលា​ម៉ោង​៩​យប់​លោក ព្រហ្ម ម៉ាញ បាន​ជួប​គ្រោះថ្នាក់ ចរាចរ​ដោយ​ត្រូវ​រថយន្ត​បាន​បុក​ម៉ូតូ​គាត់​ពេល​កំពុង​ជិះ​ឆ្លងថ្នល់​នៅមុខ​សាលាបឋមសិក្សា​ទួលគោក​ផ្លូវ គីម អ៊ី​ល​ស៊ុ​ង ។​លោក​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​ទៅកាន់​ពេទ្យ​ឯកជន ទ្រី​វ អាន លុះ​ស្អែក​ឡើង លោក​ព្រហ្ម​ម៉ាញ​បាន​ចាក​ចេញពី​ពេទ្យ​ទៅ​សំរាក​នៅផ្ទះ​វិញ​ព្រោះ​រងរបួស​ក្បាល​ពីក្រោយ​និង​ជើងឆ្វេង ប៉ុណ្ណោះ​។​

តារា​កំប្លែង​អា​យ៉ៃ ព្រហ្ម ម៉ាញ ជួប​គ្រោះថ្នាក់​ចរាចរ​ទៀតហើយ​ (Video)
​ ​
​កាលពី​ថ្ងៃ​១៦​តុលា​២០១១​លោក ព្រហ្ម ម៉ាញ បាន​ជួប​គ្រោះថ្នាក់​ចរាចរ​នៅតាម​បណ្តោយ​ផ្លូវ ជាតិ​លេខ​៤​នា​ភូមិ​ត្រពាំង​រនោច​ឃុំ​ពើក​ស្រុក​អង្គស្នួល​ខេត្តកណ្តាល​ដោយ​រថយន្ត​ទំនើប​របស់លោក បាន​បង្ក​ឲ្យ​មនុស្ស​២​នាក់​រងរបួស​តែ​មិនបាន​ឈប់​ធ្វើការ​ដោះស្រាយ​និង​បាន​បើក​រត់​រហូតដល់​ស្ពាន អាកាស​ពេទ្យ​លោកសង្ឃ​ទើប​សមត្ថកិច្ច​ឃាត់​រថយន្ត​ជាប់​ហើយ​បញ្ជូនទៅ​ឲ្យ​ប៉ូលីស​ស្រុក​អង្គស្នួល​ដោះស្រាយ​។​

តារា​កំប្លែង​អា​យ៉ៃ ព្រហ្ម ម៉ាញ ជួប​គ្រោះថ្នាក់​ចរាចរ​ទៀតហើយ​ (Video)
​ ​
​កាលពី​អ​ធ្រា​ត​ថ្ងៃទី​៦​មេសា​២០១១ លោក ព្រហ្ម ម៉ាញ បាន​បើករថយន្ត​មែរ​សឺ​ដេ​សព​ណ៌ ទឹកប៊ិច​អត់​ស្លាក​លេខ​ទៅបុក​រថយន្ត​កាមរី​ឆ្លាម​មួយគ្រឿង​នៅ​ចំណុច​មុខ​សាលាបង្រៀន​បើកបរ​២៣ តុលា​ក្នុងភូមិ​ត្រពាំង​ឈូក​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី​។​ដោយ​ដោះ ស្រាយ​មិនត្រូវ​គ្នា​សមត្ថកិច្ច​ក៏បាន​យក​រថយន្ត​ទាំងពីរ​ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​បន្តទៀត​។​

តារា​កំប្លែង​អា​យ៉ៃ ព្រហ្ម ម៉ាញ ជួប​គ្រោះថ្នាក់​ចរាចរ​ទៀតហើយ​ (Video)
​ ​
​ចង់ដឹងថា​គ្រោះថ្នាក់​ចរាចរ​កាល​ពីយ​ប់​ថ្ងៃ​២២​កុម្ភៈ​យ៉ាងណា​នោះ​សូម​ទស្សនា​ឃ្លី​ប​វីដេអូ​ខាងក្រោម​៕ ដេវីត​