ក្រុមហ៊ុន Acer បានចេញនូវស្មាតហ្វូន 2ម៉ូដែលក្នុងពិព៌ណ MWC ឆ្នាំ2016 នេះ

ក្រុមហ៊ុន Acer បានចេញនូវស្មាតហ្វូន 2ម៉ូដែលក្នុងពិព៌ណ MWC ឆ្នាំ2016 នេះ

នៅក្នុងពិព៌ណ WMC ឆ្នាំ2016 នេះ ក្រុមហ៊ុន Acer បានបង្ហាញចេញនូវស្មាតហ្វូនដ៏ថ្មីស្រឡាងរបស់ខ្លួន 2ម៉ូដែល ដែលស្មាតហ្វូនទាំងពីរនោះគឺ Acer Liquid Jade 2 និង Acer Liquid Zest ។
ស្មាតហ្វូន Acer Liquid Jade 2 មានអេក្រង់ទំហំ 5.5 inch ជាប្រភេទ AMOLED ជាមួយនឹងកម្រិតភាពច្បាស់ 1080 pixels, មានកាមេរ៉ាក្រោយដល់ទៅទំហំ 21 MP ដែលអាចចាប់យករូបភាពបានក្នុងល្បឿនដ៏លឿនបំផុត ថែម ទាំងអាចថតវីដេអូក្នុងកម្រិត 4K ផងដែរ ចំនែកកាមេរ៉ាមុខគឺមានទំហំ 8 MP ។ Liquid Jade 2 ប្រើបន្ទះឈីប Snapdragon 808 ជាមួយនឹងស៊ី ភីយូ hexa core, វាមានរ៉េមទំហំ 3 GB និងមេម៉ូរីម៉ាស៊ីនទំហំ 32 GB ហើយចំពោះតម្លៃវាវិញគឺនៅពុំទាន់ដឹងនៅឡើយទេ ។
រីឯស្មាតហ្វូន Acer Liquid Zest មានអេក្រង់ទំហំ 5.0 inch ជាប្រភេទ ISP ជាមួយនឹងកម្រិតភាពច្បាស់ 720 pixels, វាមាន2ប្រភេទគឺ 3G និង 4G, ប្រភេទ 3G ប្រើបន្ទះឈីប Mediatek MT6580 ជាមួយនឹងស៊ីភីយូ quad-core 1.3GHz ហើយប្រភេទ 4G ប្រើបន្ទះឈីប MediaTek MT6735 ជាមួយនឹងស៊ីភីយូ quad-core 1.3GHz, ស្មាតហ្វូន Acer Liquid Zest ទាំងពីរប្រភេទនេះបានបំពាក់នូវបច្ចេកវិទ្យាបំពង់សំលេង DTS sound ដូចគ្នា គ្រាន់តែ Zest 3G បំពាក់នូវបច្ចេកវិទ្យា DTS Sound Studio និង Zest 4G បំពាក់នូវបច្ចេកវិទ្យា DTS HD Premium Sound ។

ក្រុមហ៊ុន Acer បានចេញនូវស្មាតហ្វូន 2ម៉ូដែលក្នុងពិព៌ណ MWC ឆ្នាំ2016 នេះ

ក្រុមហ៊ុន Acer បានចេញនូវស្មាតហ្វូន 2ម៉ូដែលក្នុងពិព៌ណ MWC ឆ្នាំ2016 នេះ

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus ក្រុមហ៊ុន Acer បានចេញនូវស្មាតហ្វូន 2ម៉ូដែលក្នុងពិព៌ណ MWC ឆ្នាំ2016 នេះ
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com ក្រុមហ៊ុន Acer បានចេញនូវស្មាតហ្វូន 2ម៉ូដែលក្នុងពិព៌ណ MWC ឆ្នាំ2016 នេះ

ចុះថ្ងៃទី22 ខែកុម្ភៈ ឆ្នាំ 2016 ម៉ោង 01:00 ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ