រលត់ម៉ាស៊ីនរថយន្ត កណ្តាលផ្លូវ ត្រូវរថភ្លើងបុកក្រឡាប់

ព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងលើដងផ្លូវដែកចន្លោះគីឡូ ម៉ែត្រលេខ២១៩/២២០ រវាងរថភ្លើងបុករថយន្ត កាលពីវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៦ ស្ថិតក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់នេះ បង្កឡើងដោយរថយន្តមួយគ្រឿង ម៉ាកទីតាន ចំណុះ ២តោនកន្លះ ពណ៌ខៀវ ពាក់ស្លាកលេខ ក្រុងព្រះសីហនុ ៣A-០០៤២ (រថយន្តដឹកដី) ។ ក្រោយកើតហេតុអ្នកបើកបរបានរត់គេចខ្លួនបាត់ ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តដឹកដីបើកមកដល់លើផ្លូវរថភ្លើង ក៏រលត់ម៉ាស៊ីន ហើយក៏ត្រូវ រថភ្លើងបើកមកក្នុងទិសដៅពីភ្នំពេញ មកខេត្តព្រះសីហនុ បុកពេញទំហឹង បណ្តាលអោយ ខូចខាតរថយន្ត ដឹកដីស្ទើរទាំងស្រុង រីឯរថភ្លើងរងការខូខាតផ្នែកធុងប្រេង កំពុងជួសជុល។

អ្នកបើកបររថភ្លើងមានឈ្មោះ សុវណ្ណឌី ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ករណីខាងលើមិនបណ្តាលអោយរងរបួសដល់មនុស្សទេ ៕