រថយន្តយីឌុប ដឹកដំឡូង បែកកង់ ដោះដូរភ្លាត់ដូយ ក្រលាប់រថយន្ត ចាក់ដំឡូងពេញផ្លូវ

តបន្ទាយមានជ័យ ៖ រថយន្តយីឌុបមួយគ្រឿង ដឹកដំឡូងពេញ បើកតាមថ្នល់ជាតិលេខ៥ បានផ្ទុះកង់ ក្រឡាប់ចាក់ចោលដំឡូង ពេញពេញ ថ្នល់ជាតិ តែសំណាងណាស់ ពុំមានមនុស្សរងរបួស កាលពីវេលា ម៉ោង៧ព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅលើដងផ្លូវជាតិលេខ៥ ខាងលិចមុខសាលារៀនសម្តេចឪ ប្រហែល១០០ម៉ែត្រ ស្ថិតក្នុងភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក សន គឹមសួគ៍ នាយការិយ៉ាល័យចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា មុនពេលកើតហេតុនោះ មានរថយន្ត យីឌុប មួយគ្រឿងក្បាលចំរុះព៌ណ ពាក់ស្លាកលេខ សៀមរាប ៣A១២១៧ ដឹកដំឡូងពេញបើក ចេញពី សៀមរាម ឆ្ពោះទៅស្រុកម៉ាឡៃ ដើម្បីយកដំឡូង ទៅលក់នៅពីនោះ លុះបើកមកដល់ចំណុច កើតហេតុដោយ សារ តែរថយន្តយីឌុបនោះ ដាក់ដំឡូងខ្ពស់ពេកធ្វើឲ្យរថយន្តនោះបែកកង់។

បើតាមការអះអាងឈ្មោះប៊ុត ដប ប្រុសអាយុ៤៩ឆ្នាំ រស់នៅក្នុងភូមិគោកដូងថ្មី ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប បាននិយាយឲ្យដឹងថា ក្រោយពីផ្ទុះកង់ហើយម្ចាស់ រថយន្តបានដោះកង់ចេញដូរ កង់ថ្មី ពេលដែលកំពង់ ដាក់ដូយដូរស្រាប់តែដូយនោះភ្លាត់ ក៏ក្រឡាប់ចាក់ចោលដំឡូង ពេញថ្នល់ជាតិតែម្តង ៕