បង្ក្រាបគ្រឿងញៀន មេតំហ្វេតាមីន ០.១ក្រាម និង១១កញ្ចប់តូច ឃាត់ខ្លួន៣នាក់ ប្រចាំថ្ងៃ២២ កុម្ភៈ

ភ្នំពេញ៖ កងកម្លាំងមានសមត្ថកិច្ច ធ្វើការបង្ក្រាបបទល្មើសជួញដូរ ឃាត់ខ្លួនមនុស្សបាន៣នាក់ និងវត្ថុតាងមួយចំនួនទៀត ក្នុងនោះមានថ្នាំញៀន ប្រភេទមេតំហ្វេតាមីន (ice) 0.១ក្រាម និង១១កញ្ចប់តូច។

យោងតាមរបាយការណ៍ បូកសរុបលទ្ធផល របស់អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ បានឲ្យដឹងថា “ភ្នំពេញ ១បង្រ្កាប ១ករណី ដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ice)=១១កញ្ចប់តូច។ ២ តាកែវ បង្រា្កប១ករណី ឃាត់ខ្លួនជនសង្ស័យ៣នាក់ ប្រុស និងដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ice)=០.១ ក្រាម។ ៣ កំពង់ឆ្នាំង បង្រ្កាប១ករណី តាមដីកាឃាត់ខ្លួនមនុស្សប្រុសម្នាក់”៕