សម្ភារៈដែលក្រុមហ៊ុនជប៉ុនផ្ដល់ជូនសហព័ន្ធហែលទឹក

ភ្នំពេញ:    ​ភ្នំពេញ​: នៅ​អាង​ហែល​ទឹក​ពហុកីឡាដ្ឋាន​ជាតិ​នា​ព្រឹក​ថ្ងៃទី​២៣​កុម្ភៈ​សហព័ន្ធ​ កីឡាហែលទឹក​កម្ពុជា​បានទទួល​សម្ភារៈ​សម្រាប់​ហ្វឹកហាត់​ពី​ក្រុមហ៊ុន​ផលិត​ សម្ភារៈ​កីឡា​របស់​ជប៉ុន​នៅ​កម្ពុជា ។​

​    ​លោក​ហែម គី​រី​ដែលជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡាហែលទឹក​កម្ពុជា​បាន​ឲ្យ​ដឹងថា​ សម្ភារៈ​ទាំងនេះ​ផលិត​ដោយ​ក្រុមហ៊ុន Gunze Sport របស់​ជប៉ុន​ដែល​បើក​ផលិត​នៅ​ស្រុក​ខ្មែរ ។​សម្ភារៈ​ទាំងនោះ​មាន​ខ្សែ​សម្រាប់​ហែល​ផ្ងារ ៤ ខ្សែ ក្ដារ​តោង​ហែល​សម្រាប់​មនុស្ស​ធំ ២ កេស និង ក្ដារ​តោង​ហែល​សម្រាប់​មនុស្ស​ក្មេង ១ កេស ។​

​    ​លោក Sato Hodeo ដែលជា​ប្រធាន​ក្រុមហ៊ុន​បានប្រគល់​សម្ភារៈ​ទាំងនេះ​ដល់​លោក​ហែម គី​រី​ផ្ទាល់​តែម្ដង​​។ ជាមួយនឹង​ការ​ផ្ដា​ល់​នូវ​សម្ភារៈ​ទាំងនេះ​លោកនាយក​ក្រុមហ៊ុន​បាន​សន្យាថា​ នៅ​ឆ្នាំ​២០១៦​នេះ​ក្រុមហ៊ុន​របស់លោក​ នឹង​ផ្ដល់​កាដូ​ឲ្ដ​ល់​សហព័ន្ធ​ហែល​ទឹក​មួយទៀត​គឺ​រៀបចំ​ការប្រកួត​ដណ្ដើម​ ពានរង្វាន់​របស់​លោក ។​

​    ​លោក​គី​រី​បាន​មាន​យោបល់​ថា​ក្នុងខណៈដែល​សហព័ន្ធរ​បស់​លោក​កំពុងតែ​សម្លឹង ​ទៅ​ការបណ្ដុះបណ្ដាល​កីឡា​ករ​-​កីឡាការិនី​ថ្នាល​នោះ​អំណោយ​បែបនេះ​ពិតជា​ មាន​សារៈសំខាន់​ខ្លាំងណាស់ ។​