នគរបាល​ចាប់ខ្លួន​មុខសញ្ញា​ប្លន់​ផ្ទះ​បើក Wing ម្នាក់ បញ្ជូនទៅ​តុលាការ​

កណ្តាល: មន្ត្រីនគរបាល​ខេត្តកណ្តាល បា​ឲ្យ​ដឹងថា ករណី​ប្លន់​ផ្ទះ Wing នៅ​ឃុំ​ព្រែក​តា​កូវ ស្រុកខ្សាច់កណ្តាល កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៥​កន្លងទៅ ត្រូវបាន​កម្លាំង​របស់ស្នងការ​ខេត្តកណ្តាល ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ រហូត​ឈានដល់​ធ្វើការឃាត់ខ្លួន នៅ​ថ្ងៃ​១៩ ខែកុម្ភៈ ឆ្នាំ​២០១៦ ហើយ​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​នៅថ្ងៃទី​២២ ខែកុម្ភៈ​នេះ​។​

​ស្នងការ​ខេត្តកណ្តាល លោក​ឧ​ត្ត​ម​សេនីយ៍ អ៊ា​វ ចំរើន បានបញ្ជាក់​ឲ្យ​ដឹងថា ជនល្មើសដែលជា​មុខសញ្ញា​ប្លន់ មានឈ្មោះ ឈឺ​ម សុផល នៅ​ចំណុច​ផ្ទះជួល ក្នុង​ឃុំព្រែក​តា​មាក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ខណៈដែល​បក្ខពួក​៣ ទៅ​៤​នាក់ទៀត​កំពុង​រត់គេចខ្លួន​។​

​លោកស្នងការ​បញ្ជាក់បន្ថែម​ថា បន្ទាប់ពី​ចាប់ខ្លួន​ហើយ មុខសញ្ញា​ប្លន់​រូបនេះ ត្រូវបានកម្លាំង​របស់​ស្នងការដ្ឋាន នគរបាល​ខេត្តកណ្តាល បញ្ជូនទៅ​តុលាការ ហើយតុលាការ ក៏បាន​ចេញ​ដីការ​ឃុំខ្លួន​រួចរាល់​ផងដែរ​។​

 ចំណែក​បក្ខពួក ដែល​កំពុងតែ​រត់គេច​ខ្លួន កម្លាំង​នគរបាល​កំពុង តែ​ចាត់វិធានការដើម្បី​តាម​ប្រមាញ់​យកមក​ផ្តន្ទាទោស ទៅតាម​ផ្លូវច្បាប់​៕​