​សម្តេច​តេ​ជោ ហ៊ុន សែន និង ព្រះអង្គម្ចាស់​មហាក្សត្រិយ៍ មហា​ចក្រី សិរិ​ន​ថន អញ្ជើញ និង​យាង​ចូលរួម​ក្នុង​ពិធី​បញ្ចុះបឋមសិលា​សាង​សង់​វិទ្យាស្ថាន បច្ចេកវិទ្យា​កំពង់ស្ពឺ​

ភ្នំពេញ: នៅ​ព្រឹក​ថ្ងៃទី​២៣ កុម្ភៈ ឆ្នាំ ២០១៦ សម្តេច​តេ​ជោ ហ៊ុន សែន និង ព្រះអង្គម្ចាស់​មហាក្សត្រិយ៍ មហា​ចក្រី សិរិ​ន​ថន បាន​អញ្ជើញ និង​យាង​ចូលរួម​ក្នុង​ពិធី​បញ្ចុះបឋមសិលា​សាង​សង់​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ ។​

​នេះ​ជា​ព្រះរាជដំណើរ​ទស្សនកិច្ច​ថ្ងៃទី​២ របស់​ព្រះអង្គម្ចាស់ក្សត្រិយ៍ សិរិ​ន្ទ ថន បន្ទាប់ពី​ព្រះអង្គ​បាន​បំពេញ​ទស្សនកិច្ច​១​ថ្ងៃ​កាលពី​ម្សិលមិញ ។ វិទ្យាស្ថាន​បច្ចេកវិទ្យា​ខេត្តកំពង់ស្ពឺ​នេះ មាន​ទីតាំង​ស្ថិតនៅ​ភូមិ អូរ​អង្គំ ឃុំ អម​លាំង ស្រុក ថ្ពង ខេត្ត កំពង់ស្ពឺ ។ តាមរយៈ​ការបង្កើត​សាកល​វិទ្យាស្ថាន​នេះ​នឹង​ផ្ដល់​សេវា​បណ្ដុះ​បណ្ដ​ល កម្រិត​បរិញ្ញាបត្ររង និង​បរិញ្ញាបត្រ​លើ​មុខជំនាញ វិស្វកម្ម​សណង់​សី​ុ​វិល វិស្វកម្ម អគ្គិសនី វិស្វកម្ម​អេ​ឡិច​ត្រូ​និ​ច វិស្វកម្ម​មេកានិច វិស្វកម្ម​ចំណីអាហារ វិទ្យាសាស្ត្រ សត្វ វិទ្យាសាស្ត្រ​ដំណាំ វិទ្យាសាស្ត្រ​កុំ​ព្យួ​ទ័​រ កុំព្យូទ័រ​ពាណិជ្ជកម្ម គ្រប់គ្រង​សណ្ឋាគារ និង​ទេសចរណ៍ គ្រប់គ្រង​ធុរកិច្ច គណនរ​យ្យ និង​ភស្តុភារ​។ វិទ្យាស្ថាន​នេះ​នឹងត្រូវ​សាងសង់ លើ​ផ្ទៃដី​ចំនួន ២០៥ ហិកតា ដោយ​ចែកជា​ផ្នែកៗ ហើយ​តាម​គំរោង នឹងត្រូវ​ដាក់អោយ​ដំណើរការ​នៅ​ឆ្នាំ ២០១៨ ខាងមុខ ។ ព្រះអង្គម្ចាស់​មហាក្សត្រិយ៍ មហា​ចក្រី សិរិ​ន​ថន បាន​សព្វ​ព្រះរាជ​ហ​ប្ញ​ទ័យ​ផ្តល់​ព្រះរាជ​អំណោយ​ជា​វិទ្យាស្ថាន​នេះ​ឡើង គឺ​តប​តាម​សំណើរ​របស់​កម្ពុជា ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​អប់រំ​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា តាមរយៈ​ការបង្កើតអោយមាន​នូវ​វិទ្យាស្ថាន​នេះ គឺ​ពិតជា​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​បណ្តុះបណ្ដាល​ធន​ធាន​មនុស្ស ជាពិសេស​ធនធាន​យុវជន​អោយទទួល​បាន​នូវ​ចំណេះ​ជំនាញ​បច្ចេកវិទ្យា​ទាំងអស់នោះ​។ ការបង្កើត​វិទ្យាស្ថាន​នៅទីនេះ​គឺ​មិន​ត្រឹម​សម្រាប់តែ​អ្នក​ដែល​នៅក្នុង​ខេត្តកំពង់ស្ពឺ​ប៉ុណ្ណោះ​ទេ គឺ​សម្រាប់​សិស្ស​និស្សិត​នៅ​ខេត្ត​មួយចំនួនទៀត ដូចជា ខេត្ត ព្រះសីហនុ កណ្តាល តាកែវ និង​កំពង់ឆ្នាំង ជាដើម​ក៏​អាចមក​រៀន​នៅទីនេះ​បានដែរ ។ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​អំណរ​ព្រះ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៌ សិរិ​ន​ថន ដែល​ព្រះអង្គ​បាន​បរិច្ចាគ​ថវិកា និង​ពេលវេលា​ដ៏​មានតម្លៃ​យាង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា និង​ផ្តល់​ជា​អំណោយ​មនុស្សធម៌​ផ្សេងៗ​រួមទាំង ការសាងសង់​វិទ្យាស្ថាន បច្ចេកវិទ្យា​នៅ​កំពង់ស្ពឺ​នេះ ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា និង​បាន​ពង្រឹង​នូវ​ទំនាក់ទំនង មិត្តភាព កម្ពុជា​-​ថៃ រឹត​តែមាន​ភាពល្អប្រសើ​រ​ឡើង ព្រមទាំង​បានផ្ដល់​នូវ​ផលប្រយោជន៍​ជាច្រើន​ចំពោះ​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ទៀតផង​។ នៅ​ចុងបញ្ចប់​នៃ​ពិធី​នេះ សម្តេច​តេ​ជោ ហ៊ុន សែន និង ព្រះអង្គម្ចាស់​មហាក្សត្រិយ៍ មហា​ចក្រី សិរិ​ន​ថន បាន​យាង អញ្ជើញ បញ្ចុះបឋមសិលា​សាងសង់​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ ព្រមទាំង​ព្រះអង្គម្ចាស់​យាង​ដាំ​ដើម​លឿង​រាជ តំណាងអោយ​ប្រ​ទេ​ថៃ និង​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ដាំ​ដើម​រំដួល តំណាងអោយ​ប្រទេស​កម្ពុជា ដែល​ស្ថិតក្នុង​បរិយាកាស​រីករាយ​ក្រៃលែង​បំផុត​៕