ប្រទះឃើញ​សព​ជនជាតិ​ថៃ ដែល​បាន​បាត់​ខ្លួន​នោះ នៅ​ខេត្ត​ប៉ៃលិន

ប៉ៃលិន: ប្រជាពលរដ្ឋ បាន​ប្រទះឃើញ សាកសព​បុរស​ម្នាក់  កប់​ក្នុង​ដីព្រៃ​មួយកន្លែង​ជាប់ព្រំដែន​កម្ពុជា​-​ថៃ​ក្នុង​ខេត្ត​ប៉ៃលិន​​កាលពី​ព្រឹក​ថ្ងៃទី​២២ កុម្ភ​: ឆ្នាំ​២០១៦  ។ ហើយសាកសព​នោះ អាចជា​ថៅកែ​កាស៊ីណូ​ជនជាតិ​ថៃ ដែល​បាន​បាត់​ខ្លួន​ចាប់​តាំងថ្ងៃ​​ទី​១៣ ខែកុម្ភៈ​មកម្ល៉េះ​។​

 បុរស​ជនជាតិ​ថៃ ដែល​បាន​បាត់​ខ្លួន មានឈ្មោះ ស៊ុ​និ​ត ចាក​ឈុ​ជី​រះ​សាក់​ធាន ភេទប្រុស អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​៨ ឃុំ​ណង​រី ស្រុក​មឿង ខេត្ត​ឈុន​ប៊ុន​រី ប្រទេស ថៃ។​

​សមត្ថកិច្ច​បានអោយដឹង​ថា កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៦ ម៉ោង​ប្រហែល ៦​និង១៣ នាទី​ល្ងាច ជនរងគ្រោះ​កំពុង​នៅក្នុង​កាស៊ីណូ​ហ្វា​មី​ហ្គោ ប៉ៃលិន ស្ថិតក្នុង​ភូមិផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ពេល​កំពុងធ្វើការ ក៏មាន​ជន​មិន​ស្គាល់មុខទូរស័ព្ទ​ណាត់ ទៅ​ហូបបាយ​នៅ​ហាង​ចេក​វ័​ន្ធ នៅ​ចំណុច​ផ្សារ​ព្រំ ដោយ​ជិះម៉ូតូឌុប មកដល់​ចំណុច​ខាងលើ គេ​ឃើញ​ក្រុម​ដែល​ណាត់​ហូបបាយ​ក៏​បន្តដំណើរដោយ​ជិះ​រថយន្ត ម៉ា​កកូ​រូ​ឡា មិន​ចាំ​ស្លាក​លេខ បើក​ចេញទៅ​បាត់ លុះដល់ថ្ងៃទី​១៤ ខែកុម្ភៈ ខាង​ក្រុមហ៊ុន​ទំនាក់ទំនង មក​លោកស្នងការ​ខេត្ត ទើប​ធ្វើការចុះ​ស្រាវជ្រាវ តែ​រហូតមក ដល់ នៅ​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៦ ក៏មានប្រជាពលរដ្ឋ​ប្រទះឃើញ​គំ​ដី នឹង​ប៉ែល​ដាក់​នៅ​ជិត​នោះ​ឆ្ងល់ ក៏​កាយ​មើល​ក៏ឃើញ សព​បុរស​ម្នាក់ តែ​មិន​បញ្ជាក់ថា ជា​ជនជាតិ​ថៃ​នោះទេ​។​

​ក្រោយពី​ប្រទះឃើញ​សាកសព កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​ចុះមក​ពិនិត្យ លើសាកសព ឃើញ​មាន​ស្លាកស្នាម​នៅលើ​ខ្នង​និង​បានប្រគល់​​ជូន​ក្រុមគ្រួសារយកទៅ​ចាត់ចែង​ធ្វើបុណ្យ​។ បច្ចុប្បន្ន កម្លាំង​ជំនាញ បាន​កំពុង​ស្រាវជ្រាវរក​ក្រុម​ជនដៃដល់​ដើម្បី​ចាប់​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕​

ប្រទះឃើញ​សព​ជនជាតិ​ថៃ ដែល​បាន​បាត់​ខ្លួន​នោះ នៅ​ខេត្ត​ប៉ៃលិន

ប្រទះឃើញ​សព​ជនជាតិ​ថៃ ដែល​បាន​បាត់​ខ្លួន​នោះ នៅ​ខេត្ត​ប៉ៃលិន